ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“ខឹងច្រើន កើនជំងឺ” គឺពិតជាត្រឹមត្រូវដោយសារ…..

4 ឆ្នាំ មុន

“ខឹងច្រើន ឆាប់ចាស់” “ខឹងខុស ខឹងខាត” គឺជាពាក្យដែលយើងលឺច្រើន នៅពេលដែលយើងខឹងម្តងៗ។ ថ្ងៃនេះ យើងមានពាក្យថ្មីថា “ខឹងច្រើន កើនជំងឺ”…

“ខឹងច្រើន ឆាប់ចាស់” “ខឹងខុស ខឹងខាត” គឺជាពាក្យដែលយើងលឺច្រើន នៅពេលដែលយើងខឹងម្តងៗ។ ថ្ងៃនេះ យើងមានពាក្យថ្មីថា “ខឹងច្រើន កើនជំងឺ” ព្រោះថា ខឹងមិនត្រឹមតែធ្វើឱ្យយើងឆាប់ចាស់នោះទេ កំហឹងធ្វើឱ្យមានផលប៉ះពាល់ជាច្រើនមកលើសុខភាពរបស់យើង ដែលអ្នកនឹងបានស្គាល់ពីផលវិបាកពីកំហឹងចំនួន៣ចំនុចនៅថ្ងៃនេះ។

១. ខូចសុខភាពក្រពះពោះវៀន

កង្វះលំហូរឈាមទៅកាន់ពោះវៀននៅពេលខឹង នឹងបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាទាក់ទងជាមួយការរំលាយអាហារ ជាពិសេសប្រសិនបើអ្នកតែងតែខឹងសឹងគ្រប់ពេល។ នេះជាហេតុផលមួយចម្បងបំផុតដែលធ្វើឱ្យអ្នកពេលខ្លះជួបប្រទះអារម្មណ៍រមួលក្នុងពោះ និងបញ្ហាពោះវៀន នៅពេលខឹង។

២. ចុះខ្សោយប្រព័ន្ធភាពស៊ាំ

ការខឹងក៏ធ្វើឱ្យមាន ភាពមិនប្រក្រតីនៃមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ មុខងារនៃក្រពេញទីរ៉ូអ៊ីតត្រូវទទួលរងផលប៉ះពាល់ ដែលមានន័យថាសមត្ថភាពប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកោសិកាគ្រោះថ្នាក់ផ្សេងទៀតក្នុងរាងកាយត្រូវជួបប្រទះការរំខាន។ ហើយក៏ព្រោះតែប្រព័ន្ធភាពស៊ាំមិនដំណើរការមុខងារបានត្រឹមត្រូវនោះមានន័យថា អ្នកកំពុងប្រឈមមុខនឹងការកើតជម្ងឺផ្សេងៗហើយ។

៣. លើសសម្ពាធឈាម

នៅពេលអ្នកខឹង នោះលំហូរឈាមនឹងត្រូវបែងចែកបញ្ជូនទៅកាន់ផ្នែកផ្សេងៗគ្នានៃរាងកាយ ហើយក៏ព្រោះតែការកើនឡើងនូវកម្រិតនៃអរម៉ូនស្ត្រេស (cortisol និងadrenaline) ចង្វាក់បេះដូងប្រែជាលោតលឿនជាងធម្មតាដែលបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាប្រចាំស្រាប់នោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃជម្ងឺគាំងបេះដូង ឬជំងឺដាច់សសៃឈាមខួរក្បាល នៅពេលខឹងខ្លាំងជាក់ជាមិនខាន៕