ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល៥យ៉ាង ដែលអ្នកគួរទទួលទានទឹកក្តៅឧណ្ណៗលាយនឹងទឹកឃ្មុំ

2 ឆ្នាំ មុន

ទឹកឃ្មុំគឺជាថ្នាំព្យាបាលរោគដ៏អស្ចារ្យ ព្រោះវាមានសារធាតុប្រឆាំងមេរោគផ្សិត វីរុស បាក់តេរី ការរលាក និង អុកស៊ីតកម្ម។ វាមិនត្រឹមតែត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺនោះទេ ប៉ុន្តែវាត្រូវបានគេប្រើជំនួសស្ករផងដែរ ដូចជាការដាក់នៅក្នុងភេសជ្ជៈជាដើម។…

ទឹកឃ្មុំគឺជាថ្នាំព្យាបាលរោគដ៏អស្ចារ្យ ព្រោះវាមានសារធាតុប្រឆាំងមេរោគផ្សិត វីរុស បាក់តេរី ការរលាក និង អុកស៊ីតកម្ម។ វាមិនត្រឹមតែត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺនោះទេ ប៉ុន្តែវាត្រូវបានគេប្រើជំនួសស្ករផងដែរ ដូចជាការដាក់នៅក្នុងភេសជ្ជៈជាដើម។ ការលាយទឹកឃ្មុំជាមួយទឹកក្តៅឧណ្ណៗ អាចព្យាបាលជំងឺជាច្រើនដែលកំពុងកើតមានលើរាងកាយរបស់អ្នក។

១. ទឹកឃ្មុំទឹកលាយទឹកក្រូចឆ្មាជួយសម្រកទម្ងន់

ការលាយទឹកឃ្មុំជាមួយទឹកក្តៅនិងទឹកក្រូចឆ្មា នៅពេលដែលយើងទទួលទាននៅរៀងរាល់ព្រឹកភ្លាមៗនៅពេលអ្នកក្រោកពីដំណេក អ្នកនឹងឃើញថាការសម្រកទម្ងន់របស់អ្នកមានប្រសិទ្ធភាពខ្ពស់ជាងមុន។

២. ទឹកទឹកឃ្មុំជួយដល់ការរំលាយអាហារ

នៅពេលអ្នកមានបញ្ហាជាមួយនឹងការរំលាយអាហារ ការផឹកទឹកឃ្មុំលាយជាមួយនឹងទឹកក្តៅមួយកែវ នឹងជួយកំចាត់បញ្ហារំលាយអាហារណាមួយដែលអ្នកកំពុងមាន។ អ្នកអាចសាកល្បងដោយខ្លួនអ្នកបាន។

៣. ទឹកឃ្មុំជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក

ទឹកឃ្មុំដែលគ្មានជាតិគីមី មានលក្ខណៈប្រឆាំងមេរោគផ្សេងៗ ហើយមានវីតាមីនជួយបង្កើនប្រព័ន្ធការពាររាងកាយ និង ការពារអ្នកពីជំងឺនានាកើតមានលើរាងកាយ។

៤. ទឹកឃ្មុំព្យាបាលការឈឺបំពង់កនិងក្អក

ប្រសិនបើបំពង់ករបស់អ្នកមានអារម្មណ៍ថាឈឺមុនពេលឬក្រោយពេលផ្តាសាយ អ្នកអាចសាកល្បងទទួលទានទឹកក្តៅជាមួយនឹងទឹកឃ្មុំ។ វាអាចសម្លាប់បាក់តេរី និង បំបាត់ការរលាកនៅបំពង់កបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ទឹកឃ្មុំក៏អាចព្យាបាលក្អកបានដែរ ហើយអាចធ្វើឱ្យអ្នកគេងលក់បានស្រួលទៀតផង។

៥. ទឹកឃ្មុំការពារអ្នកពីអាឡែរហ្សី

តើអ្នកមានអាឡែរហ្សីច្រើនមែនទេ? ការទទួលទានទឹកឃ្មុំ ជួយបន្ថយឱកាសនៃការកើតអាឡែរហ្សី នៅពេលដែលអ្នកប៉ះជាមួយនឹងសារធាតុដែលអ្នកធ្លាប់មានប្រតិកម្មពីមុនមក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ