ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​សមាសភាព​ដណ្តើម​ប្រាក់​លាន ក្នុង​ព្រឹត្តិ​ការណ៍ Ultimate Boxing Championship កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​ប្រដាល់សកល សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​រៀបចំ​គូប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​

រាជធានីភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​ប្រដាល់សកល សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​រៀបចំ​គូប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​ក្នុង​ការ​ប្រកួត «Ultimate Boxing Championship 2021» ជា​បន្ត នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ នៅ​សង្វៀន​នាយកដ្ឋាន​អង្គរក្ស ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​មួយ​នេះ​កាន់តែ​កក្រើក​ទាក់ទាញ​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​ ។ សមាសភាព​នា​ស​ប្ដា​ហ៍​ទី​៣​នេះ សុទ្ធតែ​ខ្លាំង ដែល​គេ​រំពឹង​ថា​នឹង​ក្លាយជា​ធន​អាន​ដ៏​សំខាន់​នា​ថ្ងៃ​អនាគត​នៅ​​ក្នុង​វិស័យ​ប្រដាល់​សកល​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ប្រដាល់សកល ស​ប្តា​ហ៍​ទី​៣​នេះ ក៏​មាន​៦​ប្រកួត​ដូច​២​ស​ប្តា​ហ៍​កន្លង​ទៅ​ដែរ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​កក្រើក​ទៀត​នោះ សហព័ន្ធ​បាន​រៀបចំ​ផ្គូផ្គង​កីឡាករ​ខ្លាំង​ៗ និង​ក្រុម​ជម្រើសជាតិ​ចំនួន​៤​នាក់ លើ​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម ជា​បេក្ខភាព​ក្នុង​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន (២​ប្រកួត​) ដោយ​ស​ប្តា​ហ៍​ទី​៣ នា​ល្ងាច​ថ្ងៃអាទិត្យ​ស្អែក​នេះ​នឹង​មានការ​ប្រកួត​សន្សំ​ពិន្ទុ ១​ប្រកួត និង​១​ប្រកួត​ទៀត នា​ស​ប្តា​ហ៍​ទី​៤ (២​ស​ប្តា​ហ៍​បន្ទាប់​) ហើយ​ឆ្ពោះទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។

បេក្ខភាព​៤​នាក់​នេះ​រួម​មាន​៖ កីឡាករ សែត សា​រឹត មក​ពី​សមាគម​ប្រដាល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ះ​ជាមួយ ទូច ដេ​វីត កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ខណៈ​១​ប្រកួត​ទៀត​ដែល​ការ​ប៉ះ​គ្នា​រវាង ជម្រើសជាតិ និង​ជម្រើសជាតិ វី សុ​ភ័ស និង​ម៉ាង ព្រហ្ម​ម៉ា​ញ នា​ស​ប្តា​ហ៍​ទី​៤ (២៤​តុលា​)​។

ជម្រើសជាតិ ទូច ដេ​វី​ដ បញ្ជាក់​ថា «​ការ​ជួប​ប្រកួត​ជាមួយ សែត សា​រឹត លើក​នេះ គឺ​គូប្រជែង​ជា​អ្នក​ខ្លាំង​ដែរ ដូច្នេះ​ខ្ញុំ​ក៏​មាន​ផល​លំបាក​ក្នុង​ការ​ប្រកួត​នេះ ដោយសារ​ខ្ញុំ​ដំឡើង​ទម្ងន់​។ បើ​ខ្ញុំ​ប្រកួត​លើ​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម គឺជា​ទម្ងន់​ពិត​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ជាង​»​។

ក្រៅពី​១​ប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​ក្នុង​ព្រឹត្តិការណ៍ «Ultimate Boxing Championship 2021» ស​ប្តា​ហ៍​ទី​៣ នេះ​ក៏​មាន​៥​ប្រកួត​ផ្សេង​ទៀត​ដែរ ក្នុង​នោះ​មាន​២​ប្រកួត​លើ​ទម្ងន់​៤៩​គីឡូក្រាម​, គូ​ពិសេស​ពីរ​គូ​លើ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​៦៣,៥​គីឡូក្រាម និង​គូ​ឯក​ប្រចាំ​ស​ប្តា​ហ៍​លើ​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម រវាង​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល វី សុ​ភ័ស និង​ផល សុ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​។

លោក​អគ្គលេខាធិការ ប៊ុ​យ សុ​ភ័​ណ្ឌ គូសបញ្ជាក់​ថា ព្រឹត្តិការណ៍ Ultimate Boxing Championship ឆ្នាំ​២០២១​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​មាន​រយៈពេល​៦​ស​ប្តា​ហ៍ ដើម្បី​សម្រួច​គោលដៅ​បច្ចេកទេស​ដល់​កីឡាករ កីឡាការិនី ក៏​ដូច​ជា​បង្កើន​គុណភាព​របៀបរបប​នៃ​ការ​រៀបចំ​របស់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស ព្រមទាំង​ការ​វិនិច្ឆ័យ​របស់​អាជ្ញាកណ្តាល ចៅក្រម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ