ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូដណ្តឹងអ្នកកាសែតត្រូវគេសម្លា​.ប់សម្តែងការខូចចិត្ត ក្រោយក្លិប Newcastle បានទៅព្រះអង្គម្ចាស់ Salman

3 ឆ្នាំ មុន

អង់គ្លេស ៖ អ្នកនាង Hatice Cengiz គូដណ្តឹងលោក Jamal Khashoggi អ្នកកាសែតដែលត្រូវឃា.តករសម្លា.ប់កាលពីឆ្នាំ ២០១៨

អង់គ្លេស ៖ អ្នកនាង Hatice Cengiz គូដណ្តឹងលោក Jamal Khashoggi អ្នកកាសែតដែលត្រូវឃា.តករសម្លា.ប់កាលពីឆ្នាំ ២០១៨ បានសម្តែងការខូចចិត្តយ៉ាងខ្លាំង ក្រោយដឹងដំណឹងអំពីមូលនិធិវិនិយោគអារ៉ាប៊ីសាអូឌីត (PIF) ដែលស្ថិតក្រោមការកាន់កាប់របស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed Bin Salman ក្លាយជាម្ចាស់ថ្មីរបស់ក្លិប Newcastle United នៃក្របខណ្ឌ Premier League។

មូលនិធិវិនិយោគអារ៉ាប៊ីសាអូឌីត (PIF) របស់ព្រះអង្គម្ចាស់ Salman​ បានឈានដល់កិច្ចព្រមព្រៀងទិញយកក្លិប Newcastle ពីលោក Mike Ashley ក្នុងតម្លៃ៣០៥លានផោន (៤១៥លានដុល្លារ) កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ។ ខណៈព្រះអង្គម្ចាស់ Salman រងការចោទប្រកាន់ជុំវិញការសម្លាប់អ្នកកាសែត​ Jamal Khashoggi។

លោក Khashoggi ដែលជាអ្នកកាសែតរិះគន់ព្រះអង្គម្ចាស់ Salman ត្រូវឃាតករសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចជឿថា ព្រះអង្គម្ចាស់ Salman បានបញ្ជាឱ្យធ្វើឃា.តកម្មលើលោក Khashoggi ប៉ុន្តែព្រះអង្គបានបដិសេធ។

ក្រោយបានដឹងអំពីម្ចាស់ថ្មីរបស់ក្លិប Newcastle គឺជាមូលនិធិវិនិយោគអារ៉ាប៊ីសាអូឌីត (PIF) របស់ព្រះអង្គម្ចាស់ Salman អ្នកនាង Hatice Cengiz បានថ្លែងប្រាប់វិទ្យុ BBC ថា ភ្លាមៗនាងពិតជាខកចិត្តខ្លាំងណាស់ ក្រោយឃើញព័ត៌មានអំពីការទិញបានក្លិប Newcastle។ ព្រោះអ្វីដែលនាងបានធ្វើរហូតមកចាប់តាំងពីឃា.តកម្មនោះ គឺដើម្បីស្វែងរកយុត្តិធម៌ជូនគូដណ្តឹងរបស់នាង។ វាហាក់ដូចជាពួកគេ (អ្នកគាំទ្រក្រុម Newcastle) មិនខ្វល់អំពីអ្វីដែលបានកើតឡើងចំពោះគូដណ្តឹងនាងឡើយ ដោយពួកគេគ្រាន់តែខ្វល់ខ្វាយអំពីបញ្ហាអនាគតហិរញ្ញវត្ថុតែប៉ុណ្ណោះ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ