រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានវាយទាត់ធាក់ស្ទើរស្លាប់ស្ទើររស់ ខណៈដែលជនសង្ស័យម្នាក់នេះលួចយកម៉ូតូ១គ្រឿង ដែលម្ចាស់គេចតទុក រួចចូលទៅទិញទឹកបរិសុទ្ធហូបដោយមិនបានដកយកកូនសោចេញ ហើយជនសង្ស័យឃើញឱកាសល្អក៏ធ្វើសកម្មភាពលួចជិះគេចខ្លួន ត្រូវម្ចាស់ឃើញទាន់ស្រែកថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាដេញចាប់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចសំណង់ផ្ទះល្វែងសែនសុខ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ហៅភូមិបួនហត្ថ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើ មិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។ ចំណែក ម្ចាស់ម៉ូតូ ឈ្មោះ ថា ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ លួចយកមិនបានសម្រេចនោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ អត់ស្លាកលេខ ៕
ចែករំលែកព័តមាននេះ