ចោរលួចម៉ូតូពីភ្នំពេញ ចាប់បាននៅខេត្តសៀមរាប
ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបានបញ្ជាឲ្យកម្លាំង
ក្រោមឱវាទចុះស្រាវជ្រាវ

ក្រោមឱវាទចុះស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ការឃាត់មុខសញ្ញាលួចម៉ូតូ បានចំនួន២នាក់ ១.ឈ្មោះ ម៉ៅ សុភា អាយុ១៨ឆ្នាំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ ងុន ភឿន អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា។ លោកបន្តថាក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ពួកគេបានសារភាពថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១១យប់ ជនសង្ស័យឈ្មោះ ម៉ៅ សុភា បានធ្វើសកម្មភាពលួចម៉ូតូជាមួយឈ្មោះ រាក់ អាយុប្រហែល២៧ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ នៅម្ដុំកន្លែងលាងម៉ូតូមួយកន្លែងគ្មានយីហោ ចម្ងាយ១០០ម៉ែត្រពីខាងលិចផ្សារប៉េសេ និងផ្ទះសំណាក់យីហោ ហេង ងួន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយយកទៅទុកនៅកន្លែងបាញ់ត្រី មុខស្ទឹងមានជយ័ បានមួយយប់។
លុះព្រឹកឡើងក៏បាននាំគ្នាទៅជួបឈ្មោះ ងុន ភឿន ដើម្បីរកកន្លែងលក់ ទើបឈ្មោះ ភឿន ជិះចេញមកលក់នៅខេត្តសៀមរាបតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការទាក់ទងសុំសហការណ៍ទៅខាងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនម្ចាស់វិញ៕
ចែករំលែកព័តមាននេះ