ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍នៅ​ស្រុក​កំពង់ត្រាច របួសធ្ងន់​២​នាក់​

9 ឆ្នាំ មុន

ខេត្តកំពត ៖ រឿងហេតុ​នឹកស្មាន​មិន​ដល់​បាន​កើតឡើង​ទៀត​ហើយ គឺ​រថភ្លើង​បាន​បុក​រថយន្ត​ភ្លៅ​៥​ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ និង​រង​របួសធ្ងន់​២​នាក់ ។ ​…

ខេត្តកំពត ៖ រឿងហេតុ​នឹកស្មាន​មិន​ដល់​បាន​កើតឡើង​ទៀត​ហើយ គឺ​រថភ្លើង​បាន​បុក​រថយន្ត​ភ្លៅ​៥​ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ និង​រង​របួសធ្ងន់​២​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថភ្លើង​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នេះ​បណ្ដាល​មនុស្ស​២​នាក់​រង​របួសធ្ងន់ តែ​គេ​នៅ​មិនដឹង​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​រថភ្លើង​បាន​ដឹក​ធ្យូងថ្ម​មក​ដាក់​នៅ​រោងចក្រ​ស៊ីម៉ង់ត៍​រួច​ហើយ​ក៏​ត្រឡប់​ទៅ​កំពង់សោម​វិញ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្កា​ជើង​តែ​ម្តង ចំណែក​អ្នកបើកបរ និង​ព្រូ រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​នៅ​មន្ទីរពេទ្យ ៕