ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថាស​ប្តា​ហ៍​ក្រោយ លោក កឹ​ម សុខា ទៅ​ជួប​លោក សម រ​ង្ស៊ី នៅ​ក្រៅប្រទេស

10 ឆ្នាំ មុន

ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ចាក​ចេញពី​កម្ពុជា​ដើម្បី​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក សម រ​ង្ស៊ី នៅ​ស​ប្តា​ហ៍​ក្រោយ

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ចាក​ចេញពី​កម្ពុជា​ដើម្បី​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក សម រ​ង្ស៊ី នៅ​ស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​និង​ទីតាំង​ជួប​ពិតប្រាកដ​នៅឡើយ​ទេ ។

ជា​ការ​កត់​សម្គាល់ការ​ចាកចេញ​របស់​លោក កឹ​ម សុខា ទៅ​ក្រៅប្រទេស​នៅ​ស​ប្តា​ហ៍​ក្រោយ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​មានការ​ទម្លាយ​បញ្ចេញ​ខ្សែអាត់​សំឡេង​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដែល​គេ​លើក​ឡើង​ថា​ជា​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹ​ម សុខា និង ស្រី​ស្នេហ៍ ។

យ៉ាងណា​ក៍ដោយ ប្រភព​មិន​បាន​បញ្ជាក់​អំពី​របៀបវារៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​ត្រូវ​ពិភាក្សា​គ្នា​នោះ​ឡើយ ប៉ុន្តែ​គេ​ជឿ​ថា បញ្ហា​យុ​ទ្ឋ​សាស្ត្រ​បក្ស​និង​ស្ថានការណ៍​នយោបាយ​ថ្មី​ៗ​នៅ​កម្ពុជា អាច​ជា​របៀបវារៈ​សំខាន់​នៅ​ក្នុង​ជំនួប​នោះ ៕