រថយន្តក្រឡុកស៊ីម៉ងត៍ខឹងម្ចាស់បើកលឿនពេកប្រះខ្លួនដេកលើផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនGCM បន្ទាប់ពីអ្នកបើករថយន្តបើកក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតក្រឡាប់កណ្តាលផ្លូវលេខ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនGCM បន្ទាប់ពីអ្នកបើករថយន្តបើកក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតក្រឡាប់កណ្តាលផ្លូវលេខ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនGCM បន្ទាប់ពីអ្នកបើករថយន្តបើកក្នុងល្បឿនលឿនមិនប្រយ័ត្នរេចង្កូតក្រឡាប់កណ្តាលផ្លូវលេខ៦០ម៉ែត្រ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវកែងនៃសាលារៀនអន្តរជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
បុរសអ្នកបើកបររថយន្តឈ្មោះ ហួរ សុខកែវ អាយុ២៧ឆ្នាំ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបើករថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ខៀវ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងបួងចង្កូតបត់ជ្រុលបណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាងតែម្តង តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬស្លាប់ក្នុងហេតុការណ៍ខាងលើនេះឡើយ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ឃើញថារថយន្តបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈ ឬគ្រោះថ្នាក់ដល់អ្នកដទៃ ក៏ជួយអន្តរាគមន៍ដោយឱ្យភាគីខាងរថយន្តបង្កស្ទូចយកទៅកន្លែងរបស់ខ្លួនវិញ ៕
ចែករំលែកព័តមាននេះ