សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ថ្លែងថា នាង Maria Sharapova កីឡាការិនីវាយកូនបាល់លំដាប់ទី៧ នៅលើពិភពលោកត្រូវជាប់បម្រាមប្រកួតរយៈពេល១ឆ្នាំចាប់ពីថ្ងៃទី១២ មីនា តទៅ ក្រោយពីនាងបានសារភាពថា មិនបានឆ្លងកាត់ការពិនិត្យឈាមអំឡុងពេលប្រកួតក្របខ័ណ្ឌ Grand Slam នៃកម្មវិធីAustralian Open ។
នាង Maria Sharapova អាយុ២៨ឆ្នាំ សារភាពថា នាងបានប្រើឱសថ Meldonium ជាសារធាតុហាមឃាត់របស់អង្គការប្រឆាំងនឹងសារធាតុប៉ូវកម្លាំងពិភពលោក (WADA) ។ អ្នកធ្វើអត្ថាធិប្បាយព័ត៌មានកីឡារំពឹងថា កីឡាការិនីដែលមានចំណូលខ្ពស់នៅលើពិភពលោកចំនួន២១លានផោនកាលពីឆ្នាំមុនរូបនេះ នឹងគ្មានសិទ្ធិចូលប្រកួតយ៉ាងតិចរយៈពេល១ឆ្នាំ ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនNIKE ក៏បានលុបចោលកិច្ចសន្យាឧបត្ថម្ភលើរូបនាងផងដែរ ៕
ចែករំលែកព័តមាននេះ