រាជធានីភ្នំពេញ ៖ មេដឹកនំាគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបន្តរិះគន់រាជរដ្ឋាភិបាល ពិសេសលើគោលនយោបាយកសិកម្ម ដោយថា គោលដៅរបស់រដ្ឋាភិបាល គឺចង់នាំអង្ករចេញទៅលក់ក្រៅប្រទេសចំនួនមួយលានតោនក្នុងមួយឆ្នាំ តែគោលដៅនេះមិនបានសម្រេចទេ ។
ផ្ទុយទៅវិញ ប្រទេសកម្ពុជាកាលពីឆ្នាំទៅ (ឆ្នាំ២០១៥) បាននាំអង្ករចូល ប្រមាណមួយលានតោនពីប្រទេសជិតខាង ។ ទន្ទឹមនឹងគ្រួសារកសិករអ្នកធ្វើស្រែ សហគ្រាសកិនស្រូវនិងនាំអង្ករចេញ ក៏ទទួលការបង់ខាតរាល់ឆ្នាំដែរ ហើយមិនអាចដំណើរការបែបនេះតទៅទៀតបានឡើយ ។
បើតាមលោក សម រង្ស៊ី ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ យើងត្រូវបង្កើនផលិតភាព (productivity) កសិកម្មនៅស្រុកយើង ដើម្បីធានាសមត្ថភាពប្រកួតប្រជែង (competitiveness) របស់កសិករយើង ដោយអនុវត្តន៍វិធានការ ៧ ចំណុចដែលលោកបានដាក់បង្ហាញកាលពីថ្ងៃ១៧ ខែមករា ឆ្នាំ ២០១៦។
មកដល់ព្រឹកថ្ងៃទី០៩ មីនានេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និង តំណាងសមាគមស្រូវអង្ករកម្ពុជា ៕
ចែករំលែកព័តមាននេះ