ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សុំ​ខ្មាស! ហែម​ថុ​ន វិ​ទិ​នី ​បង្អួត​​សម្រស់ និងរូប​រាង​យ៉ាង​​សិ.ចស៊ី​ជាមួយ​គូស្នេហ៍

2 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ថ្មីៗនេះ គេសង្កេតឃើញ​អតីត​កីឡាការិនី ហែមថុន វិទិនី កាន់តែ​ខ្ញង់ កាន់តែ​ខ្យូ​ត និងសិ.ច​ស៊ី​ទាក់ភ្នែក ជា​

​រាជធានីភ្នំពេញ ៖ ថ្មីៗនេះ គេសង្កេតឃើញ​អតីត​កីឡាការិនី ហែមថុន វិទិនី កាន់តែ​ខ្ញង់ កាន់តែ​ខ្យូ​ត និងសិ.ច​ស៊ី​ទាក់ភ្នែក ជា​ពិសេស​បន្ទាប់​ពី​នាង​បង្អួត​​ស្ទាយថតរូប​ប៉ុន្មាន​ប៉ុស្តិ៍​នេះ​ជាមួយ​គូស្នេហ៍ ដែល​អ្នក​ណា​ឃើញ​ហើយ​ក៏​លាន់មាត់​សរសើរ​។ ក្នុងប្រវត្តិ​ជា​កីឡា​ការិនី​ជើង​ខ្លាំង​ហែល​ទឹកមួយរូបនេះ​ មុន​ពេល​ចូល​និ​វត្តន៍​ នាង​ក៏​ល្បី​រឿង​សម្រស់​មិនធម្មតា​ផង​ដែរ គ្រប់ពេល​ដែល​នាង​បង្អួត​ដងខ្លួន​សិ.ច​ស៊ី​ម្ដង​ៗ​។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ ថា​កេរ្តិ៍​ឈ្មោះ​របស់​កញ្ញា ហែម​ថុ​ន វិ​ទិ​នី ត្រូវ​គេ​ស្គាល់​តាំង​ពី​នាង​ពេញ​វ័យ​ក្រមុំ ហើយ​រំលេច​ចេញ​នូវ សម្រស់​ផូ​រ​ផង់ ។ អ្នក​សារព័ត៌មាន​​ជា​ច្រើន​បាន​ទាំង​សរ​សើរ​ពី​ការ​ងារ​កីឡា​ថ្មី​ៗ​របស់​នាង ព្រោះ​តែ​នាង​ជា​កីឡា​ការិនី​វ័យ​ក្មេង និង ល្បី​ឈ្មោះ​តែ​ម្នាក់ ដែ​ល​មា​នរូ​ប​សម្រស់​ទាក់​ទាញ​អ្នក​ចូល​ចិត្ត​កីឡា​នោះ​ទៀត​ផង ។ អតីត​កីឡា​ការិនី​ហែល​ទឹក​រូប​នេះ ត្រូវ​គេ​កត់ សម្គាល់​ថា​ល្បី​​រឿង​រូប​សម្រស់​ស្រស់ស្អាត​ខ្លាំង​​​ បន្ទាប់​​ពី​អាជីព​ហែល​ទឹក​ផងដែរ​។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មិន​តិច​ទេ នៅ​តែ​ចាប់អារម្មណ៍​ពី​រូប​សម្រស់​របស់​នាង និង​លាន់​សរសើរ​មិន​ដាច់​ពី​មាត់ នៅ​ពេល​រូបថត​បង្អួត​ដងខ្លួន​យ៉ាង​ស្រស់​ស្អាត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បណ្ដែត​ឡើងជា​សាធារណៈ​។ ម្នាក់​ៗ​លាន់មាត់​ថា តារា​សុំ​ខ្មាស់ ហើយ​ទាំង​មុខមាត់ និង​ដងខ្លួន​របស់​នាង គឺ​សិ.ច​ស៊ី​ទាក់ភ្នែក​តែ​ម្ដង ព្រម​ជាមួយនឹង​សាច់​សខ្ចី​ដ៏​ផូរផង់​។ នាង​កាន់តែ​លេងខ្លួន​ស្រស់​ស្អាត​ ក្រោយ​ពេល​លាឈប់​ពី​កីឡាការិនី​ហែល​ទឹក ហើយ​ងាក​មក​ធ្វើ​ជា​ពិធី​ការិនី​ផ្នែក​កីឡា​ប្រចាំ​ទូរទស្សន៍​កីឡា​។

យ៉ាងណាមិញ​ អ្នក​ចាប់អារម្មណ៍​ពី​ការលេង​ខ្លួន​របស់​នាង ចាប់អារម្មណ៍​ពេល​នាង​បង្ហាញ​ភាព​សិ.ច​ស៊ី​ក្ន​ង​ការ​ស្លៀកពាក់​ច្រើន​ជាង​លេង​ឈុត​ផ្សេង​ៗ បើ​ទោះជា​នាង​រមែង​បង្អួត​ដងខ្លួន​ស្រស់​ស្អាត​បែប​នេះ ក្នុង​ឈុត​ហែល​ទឹក​រាប់​មិន​អស់​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មិន​តិច​ទេ សរសើរ​ថា នាង​កាន់តែ​មាន​វ័យ​ច្រើន​កាន់តែ​ស្អាត កាន់តែ​សិច​ស៊ី កាន់តែ​មាន​ដងខ្លួន​ស្អាត ហើយ​ដងខ្លួន​ដែល​នាង​បង្អួត​នេះ ទំនងជា​មាន​ប្រុស​ៗ​មិន​តិច​ទេ​ឈ្លក់​វង្វេង តែ​គួរ​អោយ​ស្ដាយ​នាង​បាន​ប្រគល់​បេះដូង​ជូន​ដល់​កីឡាករ​បាល់ទាត់​ម្នាក់​អោយ​ថែរក្សា​រួច​បាត់​ទៅ​ហើយ ទើប​អ្នក​​ខ្នាញ់​នឹង​ភាព​ស្រស់​ស្អាត​របស់​នាង​បាន​ត្រឹមតែ​លួច​ច្រណែន​។ នាង និង​គូស្នេហ៍ ក៏មាន​គម្រោង​ចាប់ដៃ​គ្នា​រៀប​ការ​ផង​ដែរ តែ​មិនទាន់​​កំណត់​​ពេល​វេលា​ជាក់លាក់​ ព្រោះតែ​វិបត្តិជំងឺ​កូ​វីដ-​១៩​។ តែ​អ្វី​ដែល​គេ​កត់សម្គាល់ នោះ គឺ​នាង និង គូស្នេហ៍​កាន់តែ​ស្វី​តទៅ​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ហែម​ថុ​ន វិ​ទិ​នី មកទល់​ពេល​នេះ នាង​មាន​អាយុក្បែរ​៣០​ឆ្នាំ​ហើយ នាងមានស្រុកកំណើតនៅរាជធានីភ្នំពេញ ។ ដោយមាន​ការ​ជួយ​ជ្រោ​ម​ជ្រែ​ង​ពី​លោក​ហែម ថុ​ន ដែល​ជា​ជី​តា​បង្កើត​អតីត​អគ្គ​លេខា​ធិ​ការ​សហ​ព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ស្ម័គ្រ​ចិត្ត និង​ជា​អតីត​កីឡា​ករហែល​ទឹក​ដ៏​លេច​ធ្លោ​ម្នាក់ ទើប​ការ​ចាប់​អាជីព​នេះ​ទទួល​បាន​ផ្លែ​ផ្កា ។ គាប់​ជួន​ជា​នាង​រមែង​ទទួល បាន​មេ​ដាយ​មាស ក្នុង​ស្រុក​គ្រប់​ការ​ប្រ​កួ​ត​ហែល​ទឹក​លើ​វិ​ញ្ញាសា​ហែលទឹក​ ដោយ​សេរី​ហែល​របៀប​មេ​អំ​បៅ និង​បែប​កំណត់​ចម្ងាយ ស្ទើរ​តែ​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ជាប់​ជម្រើស​ជាតិ​ផង ទើប​កាន់​តែ​ធ្វើ​ឲ្យ​នាង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​កីឡា​។

ហែម ថុ​ន វិ​ទិ​នី បាន​ហ្វឹក​ហ្វឺ​ន​ការ​ហែល​ទឹក​ក្នុង​ឆ្នាំ​១៩៩៩ ក្នុង​ពេល​ដែល​នាង​អាយុ​៥​ឆ្នាំ និង​បាន​ជាប់​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​២០០៣ បន្ទាប់​ពី​ឆ្លង​កាត់ការ​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​ជា​ច្រើន​លើក​។ ក្នុង​ឆ្នាំ​២០០៥ នាង​បាន​បង្ហាញ​ខ្លួន ក្នុ​ង​កម្មវិធី​ប្រកួត​កីឡា ហែល​ទឹក​លើក​ដំបូង​នៅ​ថៃ ដោយ​ទទួល​ត្រឹម​លទ្ធ​ផល​បរា​ជ័យ​។ ឆ្នាំ​២០០៦ បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​កា​តា​ឆ្នាំ​២០០៧ ចេញ ទៅ​ស៊ី​ហ្គេ​ម​នៅ​ថៃ និង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​នា​អំឡុង​ខុស​ខែ​គ្នា​ក្នុង​ឆ្នាំ​ដដែល ដោយ​បាន​ត្រឹម​លទ្ធ​ផល​ឈាន​ដល់​វគ្គ​ទី ពីរ ។

ឆ្នាំ​២០០៨ បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ឆ្នាំ​២០០៩ ចេញ​ទៅ​បី​ប្រទេស​ព្រម​គ្នា គឺ​សិង្ហ​បុរី​ឡាវ និង​អ៊ី​តា​លី ឆ្នាំ​២០១០ ចេញ​ទៅ​ទី ក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ក្នុង​កម្ម​វិធី​អាស៊ាន ហ្គេ​ម​៤៥​ប្រទេស និង​ទៅ​ទី​ក្រុង​ឌូ​បៃ ដោយទទួល​ត្រឹម​លទ្ធ​ផល​មិ​ន​ខុស​មុន ។ ក្នុង ពេល​ដែល​ចេញ​ទៅ​ឡាវ កាលពី​ឆ្នាំ​២០១២ ក៏​មិន​មាន​លទ្ធ​ផល​ជោគ​ជ័យ ។ ម្នាក់​ៗ​និយាយ​ថា ហែម ថុ​ន វិ​ទិ​នី មក​ពី​មាន​ឱកាស ចេញ​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍ និង​តាម​សារ​ព័​ត៌​មាន​ច្រើន ទើប​កេរ្តិ៍​ឈ្មោះ​របស់​នាង​ស្ទុះ​ឡើង​តែ​មួយ​ប៉​ប្រិច​ភ្នែក ខណៈ​ដែល​ការ ចាប់​អារម្មណ៍​ចំពោះ​នាង ត្រូវ​គេ​ផ្ដោត​រឿង​សម្រស់​របស់​នាង​ច្រើន​ ។ ដោយឡែកតាម​បណ្ដាញ​សារ​ព័​ត៌​មាន​មួយ​ចំនួន​ បាន​ទាំង​ប្រៀបធៀប​សម្រស់​នាង ទៅ​នឹង​សម្រស់​របស់​តារា​ស្រី​ល្បី​ៗ​ក្នុង​សិល្បៈ​មួយ​ចំនួន​ផងដែរ​ នា​ពេល​កន្លង​។

បច្ចុប្បន្ន​នាង​គឺជា​គ្រូបង្វឹក​ផ្នែក​ហែល​ទឹក​ប្រចាំ​សហព័ន្ធ ក្រោយ​ពេល​លាឈប់​ពី​ការ​ប្រកួត តែ​នៅ​លើ​បណ្ដាញ​សង្គម នាង​ល្បី​ខាង​ផុស​រូប​ស្អាត​ៗ​មិន​ចាញ់​តារា​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ