ខេត្តបាត់ដំបង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តដឹកដីធ្វើផ្លូវមួយកន្លែងបានបើកបុកម៉ូតូជនរងគ្រោះពីក្រោយនិងកិន ខណៈជិះស្របទិសគ្នា ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៩ មីនា ២០១៦ នៅក្នុងភូមិទទឹម ឃុំតាសាញ ស្រុកសំឡូត ។
សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណបានជិះម៉ូតូម្នាក់ឯងចេញពីកន្លែងបង់ភ្លើងមួយកន្លែង លុះជិះចេញមកដល់ចំណុចគ្រោះថ្នាក់ មិនដឹងយ៉ាងម៉េចស្រាប់តែរថយន្តដឹកដីបុកពីក្រោយនិងកិនជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ។ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណសព និងអ្នកបើកបរ ចំណែករថយន្តនិងម៉ូតូបានត្រូវសមត្ថកិច្ចបញ្ជូនយកមករក្សាទុកនៅអធិការនគរបាលស្រុកសំឡូត រង់ចំាដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ