ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា​ នៅតែមិនឆ្លើយទៅនឹង​ញ្ញត្តិទាមទាររបស់ក្រុមយុវជន

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​នៅតែប្រកាន់ជំហរមិនឆ្លើយ​ទៅនឹងការទាមទាររបស់ក្រុមយុវជន​

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​នៅតែប្រកាន់ជំហរមិនឆ្លើយ​ទៅនឹងការទាមទាររបស់ក្រុមយុវជន​និងយុវនារីមួយក្រុមមកពី​សាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ ​ពាក់ព័ន្ឋនឹងខ្សែអាត់សំឡេងដែល​គេអះអាងថាជាការឆ្លើយឆ្លង​រវាងមេបក្សប្រឆាំងរូបនេះ​ជាមួយនឹងស្រីស្នេហ៍ម្នាក់ ហើយ​ខ្សែអាត់សំឡេងនេះ​ ត្រូវបានគេផ្សព្វផ្សាយបន្តតាម​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) កាលពីពេលថ្មីៗនេះ ។

យ៉ាងណាក៍ដោយ​ ការដាក់ញ្ញត្តិសុំឲ្យលោក កឹម សុខា ​ឆ្លើយ​ ខណៈប្រធានស្តីទីគណបក្សសង្រ្គោះជាតិអញ្ជើញទៅ​ចូលរួមអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ​នៅទីស្នាក់ការបក្ស ស្ថិតក្នុង​ភូមិព្រៃ.សលិច សង្កាត់ព្រៃ.ស​ ខណ្ឌដង្កោ ដែលទើបនឹងបិទបញ្ចប់​នៅប៉ុន្មាននាទីមុននេះ​ ពុំមានអំពើហិង្សាណាមួយផ្ទុះឡើងរវាងក្រុមយុវជន​និងយុវជនគណបក្សនោះទេ ​ដោយសារមានការ​ចូលរួមរៀបចំសន្តិសុខ​សណ្តាប់ធ្នាប់ពីអាជ្ញាធរដែនដី ​ដឹកនំាដោយលោក បា្រជ្ញ សីហា , ​លោក ចេង មុន្នីរ៉ា​ អភិបាលរងខណ្ឌដង្កោ ​និង​ការបញ្ជាផ្ទាល់ដល់ទី​កន្លែងពីសំណាក់លោក ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃអង្គារដដែល ​ទំាងខាងគណបក្សសង្រ្គោះជាតិដែលរៀបចំ​ពិធីទិវានារីអន្តរជាតិ០៨ មីនា ​និងក្រុមយុវជនដែលទាមទារ​ឲ្យ​លោក កឹម សុខា ឆ្លើយបានរំសាយ​រៀងៗខ្លួនអស់ហើយ ៕