ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំជាវិញ្ញាសាសម្រាប់កម្ពុជាបើកប្រទេសពេញលេញវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំកម្ពុជា បានចាត់ទុកពេលបុណ្យភ្ជុំបិណ្ឌ ជាការសាកល្បងដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ។ ការសាកល្បងដោយសារការដើរកម្សាន្ត និងធ្វើបុណ្យទាននៅក្នុងឱកាសចុងក្រោយនៃពិធីបុណ្យប្រចំាឆ្នាំនេះ ប្រសិនជាមិនមានការឆ្លងជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំកម្ពុជា បានចាត់ទុកពេលបុណ្យភ្ជុំបិណ្ឌ ជាការសាកល្បងដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ។ ការសាកល្បងដោយសារការដើរកម្សាន្ត និងធ្វើបុណ្យទាននៅក្នុងឱកាសចុងក្រោយនៃពិធីបុណ្យប្រចំាឆ្នាំនេះ ប្រសិនជាមិនមានការឆ្លងជំងឺកូវីដ ១៩ ច្រើននោះទេ នោះជាសញ្ញាល្អសម្រាប់ឈានទៅបើកប្រទេសពេញលេញតែម្តង ។

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ សម្តេចតេជោ លើកឡើងថា «បើមានជំងឺឆ្លងធ្ងន់ធ្ងរ ការបើកប្រទេសលើគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបានទេ ។ តែបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង និងអ្នកស្លាប់ ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នាលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ពិសេសករណីសាលារៀន និងទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ» ។ 

កាលពីថ្ងៃទី ៥ កញ្ញា ដែលជានៅថ្ងៃឈប់សម្រាកទី ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីម្សិលមិញ មានភ្ញៀវទេសចរចេញដើរកម្សាន្តប្រមាណជិត ១៥ ម៉ឺននាក់ នៅទូទាំងប្រទេស តាមគោលដៅទេសចរណ៍សំខាន់ៗ មាន ខេត្តកំពត ៣០.៤៥៥ នាក់  ខេត្តកែប ចំនួន ២៦.៨៩០ នាក់ ខេត្តព្រះសីហនុ ចំនួន១៨.១៩៧ នាក់ ខេត្តពោធិ៍សាត់ ចំនួន ៨.៧០៥ នាក់ ខេត្តមណ្ឌលគិរី ចំនួន ៧.២៣៣ នាក់ និងខេត្តសៀមរាប ចំនួន ៦.០៨៦ នាក់ ។ ក្រសួងជំនាញ បានបញ្ជាក់ថា តួលេខនេះមានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី ១ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ