ខេត្តព្រះសីហនុ ៖ ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ លោក ទៀ សុខា កាលពីថ្ងៃទី៧ មីនា ២០១៦ នេះ បាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនដល់គ្រូបង្រៀនចំនួន៥នាក់ នៅតំបន់ដាច់ស្រយាល នៅសាលាបឋមសិក្សាចំរាំង ស្ថិតនៅក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
លោកទៀ សុខា បានឱ្យដឹងថា អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនា យុវជនកម្ពុជាក្រុម១៥៧ ដែលផ្តល់ជូនលោកគ្រូ៥នាក់ ក្នុងតំបន់ចំរាំងតាមរយៈក្រុម១៥៧ សាខាខេត្តព្រះសីហនុនេះ រួមមានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១លីត្រ, អំបិល១គីឡូក្រាម, ស្ករ.ស១គីឡូក្រាម, ប៊ីចេង០,៥គីឡូក្រាម និងថវិកា១០ម៉ឺន រៀលក្នុងម្នាក់ៗ ។ ដោយឡែកសម្រាប់សិស្សសាលាទាំងអស់ នៅសាលាបឋមសិក្សា ចំរាំងទទួលបាន ថវិកាចំនួន ៥០ម៉ឺនរៀល។
ចែករំលែកព័តមាននេះ