រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីគណបក្សសង្គ្រោះជាតិបានបង្ហើបឲ្យដឹងថា បើគ្មានការប្រែប្រួលទេ នៅវេលាម៉ោង៣រសៀលថ្ងៃទី០៨ មីនានេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងចុះទៅសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រនៅភូមិព្រៃ.សលិច សង្កាត់ព្រៃ.ស ខណ្ឌដង្កោ ។
ដោយឡែកប្រភពមួយផ្សេងទៀតក៍បានឲ្យគេហទំព័រកោះសន្តិភាពដឹងដែរថា ក្រុមយុវជនដែលទាមទារឲ្យលោក កឹម សុខា ឆ្លើយទាក់ទងទៅនឹងខ្សែអាត់សំឡេងឆ្លើយឆ្លង ដែលខ្សែអាត់សំឡេងនេះត្រូវគេបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) និងត្រូវបានគេឮលោក កឹម សុខា ឆ្លើយឆ្លងជាមួយស្ត្រីម្នាក់ដែលគេអះអាងថាជាស្ត្រីស្នេហ៍នោះ ក៍នឹងបន្តយកញ្ញត្តិទៅដាក់ជូនលោក កឹម សុខា ឆ្លើយផងដែរ ៕
ចែករំលែកព័តមាននេះ