Jamie Vardy ខ្សែប្រយុទ្ធក្លិប Leicester City បង្ហើបពីអាថ៌កំបាំងនៃការរំសាយភាពតានតឹងក្នុងការដណ្ដើមជើងឯកប្រឺមីញេលីកអង់គ្លេស ដោយមិនខ្វល់លើលទ្ធផលការប្រកួតរបស់គូប្រជែង និងជ្រើសយកការលេងហ្គេម «Call of Duty » ពីឧបករណ៍ Playstation។
Jamie Vardy ដែលទាត់បញ្ចូលទីបាន១៩គ្រាប់នៅប្រឺមីញេលីកអង់គ្លេសបង្ហើបឱ្យដឹងថា៖«មនុស្សគ្រប់រូបរមែងជជែកគ្នាទាក់ទិននឹងលទ្ធផលប្រកួតកាលពីសប្ដាហ៍កន្លងទៅ ប៉ុន្តែខ្ញុំបានលេងហ្គេម«Call of Duty»។ នៅពេលប្រកួតលើកដំបូងគ្មាននរណាចាប់អារម្មណ៍ថា Leicester City នឹងក្លាយជាជើងឯកទេ ប៉ុន្តែបច្ចុប្បន្នក្លិបកំពុងលេចធ្លោ កីឡាករគ្រប់រូបកំពុងរីករាយក្នុងការលេងឱ្យបានល្អដើម្បីក្លាយជាជើងឯក ហើយខ្ញុំក៏លេងហ្គេមដើម្បីបំបាត់ភាពតប់ប្រមល់ក្នុងចិត្តដែរ» ៕
ចែករំលែកព័តមាននេះ