លោក អាត់ ខែម ចុះពិនិត្យការសាកល្បងម៉ាស៊ីនថតល្បឿនរថយន្ត-ម៉ូតូ
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៧ មីនា ២០១៦ ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យមើលពីការសាក
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៧ មីនា ២០១៦ ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យមើលពីការសាក
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៧ មីនា ២០១៦ ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យមើលពីការសាកល្បងម៉ាស៊ីនថតចាប់ល្បឿនរថយន្ត-ម៉ូតូ និងចែកមួកសុវត្ថិភាពដល់សិស្ស រួមទាំងម៉ូតូឌុប នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ម៉ាស៊ីនថតចាប់ល្បឿនថ្មីនេះ អាចថតចាប់ល្បឿនបានចម្ងាយ១៥០ម៉ែត្រទៅ២០០ម៉ែត្រ អាចចាប់បានម៉ាករថយន្ត ឬក៏ម៉ូតូ ទាំងពណ៌ ស្លាកលេខ និងបង្ហាញពីការបើកបរហួសល្បឿនកំណត់បានច្បាស់ល្អ ។
មន្ត្រីដដែលបានបញ្ជាក់ថា តាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានកំណត់ល្បឿនក្នុងទីប្រជុំជន រថយន្តធុនតូចបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង រថយន្តធុនធំនិងម៉ូតូល្បឿន៣០គីឡូម៉ែត្រ ក្នុង១ម៉ោង ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានអំពាវនាវដល់អ្នកបើកបររថយន្ត ឬមូតូទាំងអស់ ត្រូវបើកបរពេលចូលមកដល់ទីប្រជុំជនធ្វើយ៉ាងអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការខេត្ត ក៏បានចែកជូនមួកសុវត្ថិភាពដល់អ្នកបើកម៉ូតូ អ្នករត់ម៉ូតូឌុប និងសិស្សានុសិស្សផងដែរ ៕
ចែករំលែកព័តមាននេះ