ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់​ជ្រាវ គ្រោង​ប្តឹង​បុគ្គល​៣​រូប​ដែល​ញុះញង់​ពលរដ្ឋ​ឱ្យ​រារាំង​ការ​ជីក​ស្តារ​ត្រពាំង​បុរាណ

1 ខែ មុន
  • សៀមរាប

ចៅសង្កាត់​ជ្រាវ បាន​អះអាង​ថា លោក​នឹង​ប្តឹង​បុគ្គល​ចំនួន​៣​រូប តាម​ផ្លូវច្បាប់ ប្រសិនបើ​ពួក​គេ​នៅ​តែ​បន្ត​ញុះញង់​ក្រុម​ពលរដ្ឋ​ឱ្យ​តវ៉ា​រារាំង​ការ​អភិវឌ្ឍន៍​ជីក​ស្តារ​ត្រពាំង​បុរាណ (​ហែ​ផ្កា​)​។ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ បញ្ជាក់​បែប​នេះ​

ខេត្តសៀមរាប ៖ ចៅសង្កាត់​ជ្រាវ បាន​អះអាង​ថា លោក​នឹង​ប្តឹង​បុគ្គល​ចំនួន​៣​រូប តាម​ផ្លូវច្បាប់ ប្រសិនបើ​ពួក​គេ​នៅ​តែ​បន្ត​ញុះញង់​ក្រុម​ពលរដ្ឋ​ឱ្យ​តវ៉ា​រារាំង​ការ​អភិវឌ្ឍន៍​ជីក​ស្តារ​ត្រពាំង​បុរាណ (​ហែ​ផ្កា​)​។ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ បញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​សាលាសង្កាត់​តែ​ម្តង​។

Picture

លោក​បន្ត​ថា ត្រពាំង​បុរាណ​ឈ្មោះ​ថា «​ត្រពាំង​ហែ​ផ្កា​» ស្ថិត​នៅ​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ទំហំ​ជាង​៦​ម៉ឺន​ម៉ែត្រក្រឡា (​ជាង​៦​ហិ​កតា​)​។ ត្រពាំង​បុរាណ​មួយ​នេះ បាន​រង​ការ រំ​លោ​.​ភ​បំពាន​កាន់កា​.​ប់​ដោយ​បុគ្គល​ចំនួន​៣​ទៅ​៤​រូប ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​វិញ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្តសៀមរាប​។

Picture

លោក​បន្ត​ថា ដោយ​មើលឃើញ​អំពី​សក្តានុពល នៃ​ក្រុង​រណប​អង្គរ ដែល​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍ ទៅ​កំសាន្ត និង​អាច​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ឱ្យ​មាន​ជីវភាព​ប្រសើរ តាម​រយៈ​ការ​លក់ដូរ និង​ដើម្បី​ថែរក្សា​សម្បត្តិ​ជាតិ​ផង​នោះ អាជ្ញាធរ​ទាំង​៣​ខាងលើ បាន​ផ្តល់​សិទ្ធិ​ឱ្យ​អាជ្ញាធរ​សង្កាត់​ជីក​ស្តារ ដើម្បី​អភិរក្ស​ត្រពាំង​បុរាណ​នេះ​ឡើង​វិញ​។ ប៉ុន្តែ​នៅ​ពេល​រៀបចំ​ដាក់​គ្រឿងចក្រ​ដើម្បី​ជីក​ស្តារ ក៏​ត្រូវ​ក្រុម​ពលរដ្ឋ​លើកគ្នា​មក​តវ៉ា​រារាំង​មិន​ឱ្យ​ជីក​ស្តារ ដោយ​មាន​បុគ្គល​៣​រូប​ជា​អ្នក​ញុះញង់​ក្រុម​ពលរដ្ឋ​។

Picture

លោក​ក្អោ​ប រ៉​ន បាន​បញ្ជាក់​ថា បុគ្គល​ទាំង​៣​រូប​ដែល​ញុះញង់​ពលរដ្ឋ​អោយ​រារាំង​ការ​អភិរក្ស​នេះ ទី​១-​ឈ្មោះ ភា​ជ ផង់ ជា​មេ​ភូមិ​បុស្ស​ក្រឡាញ់ ទី​២-​ឈ្មោះ ឃុន សុ​ខន ជា​ឈ្មួញ​ដី​ឡូ​តិ៍ និង​ទី​៣-​ឈ្មោះ​ពុម សុ​គ​ន្ធា ភេទ​ស្រី ជា​ឈ្មួញ​ដី​ឡូ​តិ៍ និង​មាន​បុគ្គល​ម្នាក់​ទៀត​ជា​មន្ត្រី​ក្នុង​សាលាសង្កាត់​ជ្រាវ ហើយ​ក៏​ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ផង​ដែរ​។ ការ​ដែល​ពួក​គេ​ញុះញង់​ពលរដ្ឋ ឱ្យ​តវ៉ា​រារាំង​នេះ គឺ​ក្នុង​គោលបំណង​រំ​លោ​.​ភយ​ក​ដី​ត្រពាំង​កាន់កាប់ ដើម្បី​ពុះ​ដី​ឡូ​តិ៍លក់​ចែក​គ្នា​។

Picture

លោក​បន្ត​ថា តាម​ពិត​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​មាត់​ត្រពាំង​មាន​ត្រឹមតែ​៦​គ្រួសារ​ប៉ុណ្ណោះ ហើយ​ក៏​បាន​ស្រង់​ឈ្មោះ​សម្រាប់​ដោះស្រាយ​រួចរាល់​ហើយ​ដែរ​។ ប៉ុន្តែ​ពួក​គេ បែរជា​ដើរ​ប្រមូល​ពលរដ្ឋ​ឱ្យ​ផ្តិត​មេដៃ​រហូត​ជិត​៣០០​នាក់ នេះ​អាច​បញ្ជាក់​ថា ក្លែងបន្លំ​មេដៃ​។

លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាប បាន​បញ្ជាក់​ទៀត​ថា ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ អាជ្ញាធរ​សង្កាត់​នឹង​ដាក់​គ្រឿងចក្រ​ជីក​ស្តារ​ត្រពាំង​ជា​ថ្មី ហើយ​បើ​បុគ្គល​៣​រូប​ខាងលើ​នៅ​តែ​បន្ត​ញុះញង់​ដឹកនាំ​ពលរដ្ឋ​មក​រារាំង​ទៀត លោក​នឹង​ប្តឹង​តាម​ផ្លូវច្បាប់ ដោយ​ពុំ​មានការ​យោគយល់​ឡើយ ត្បិត​អាជ្ញាធរ​គ្រប់​ថ្នាក់​ចេញ​សេចក្តីសម្រេច​រួច​អស់ហើយ​។

Picture

យោង​តាម​ការ​បញ្ជាក់​របស់​លោក ចៅសង្កាត់ គេ​រំពឹង​ថា អាជ្ញាធរ​គ្រប់​ថ្នាក់​នឹង​ចាត់វិធានការ​ទៅ​លើ​បុគ្គល​ដែល​រារាំង​ការ​អភិវឌ្ឍន៍​នេះ​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ជាមួយនឹង​រឿងរ៉ាវ​ចៅសង្កាត់​ជ្រាវ គ្រោង​នឹង​ប្តឹង​បុគ្គល​ចំនួន​៣​រូប​តាម​ផ្លូវច្បាប់​នេះ កោះសន្តិភាព​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​បុគ្គលិក​ទាំង​៣​រូប​ខាងលើ​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១​នេះ ដូច្នេះ​ជុំវិញ​រឿងរ៉ាវ​តវ៉ា​រារាំង​ការ​អភិវឌ្ឍន៍​ជីក​ស្តារ​ត្រពាំង​បុរាណ (​ហែ​ផ្កា​) កោះសន្តិភាព​នឹង​ផ្សាយ​ព៏​ត៌​មាន​លំអិត​នៅ​ក្រោយ​បន្ត​ទៀត ៕

Picture