ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! បុរស​ម្នាក់​យក​សម្ភារ​កែ​ច្នៃ​ជា​យន្តហោះ​បង្កើត​មុខរបរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

2 ឆ្នាំ មុន
  • កំពត

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ចំណាយ​ថវិកា​ទិញ​សម្ភារៈ​ដំឡើង​យន្តហោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ មក​ទស្សនា ឬ​ក៏​ឡើង​មក​លើ​យន្តហោះ

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ចំណាយ​ថវិកា​ទិញ​សម្ភារៈ​ដំឡើង​យន្តហោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ មក​ទស្សនា ឬ​ក៏​ឡើង​មក​លើ​យន្តហោះ ដើម្បី​អង្គុយ​ពិសា​ការ​ហ្វេ​។

បើ​ត​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ តុ​ប ជ្រិ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច បាន​និយាយ​ប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២១​នេះ​ថា ការ​ដំឡើង​យន្តហោះ​នេះ បើ​គិត​ពី​ការ​ចំណាយ​លុយ​សម្រាប់​ទិញ​សម្ភារៈ​មក​ធ្វើ​អស់ប្រាក់​ប្រហែល​ជិត​២០​លាន​រៀល ហើយ​យន្តហោះ​នេះ គឹ​មាន​បណ្ដោយ​ប្រវែង​១២ ម៉ែត្រ ទទឹង​ជាង​២​ម៉ែត្រ និង​ស្លាប​ទាំង​សងខាង ដោយ​ម្ខាង​ៗ​ប្រវែង​៣​ម៉ែត្រ​។

ម្ចាស់​ដំឡើង​យន្តហោះ​ខាងលើ​និយាយ​បន្ត​ថា ការ​ដំឡើង​យន្តហោះ​នេះ គឺ​ចង់​បង្ហាញ​ពី​ស្នាដៃ​កូន​ខ្មែរ​ផង និង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​កំសាន្ត​ផង ជា​ពិសេស​ទៅ​ទៀត​គឺ​មាន​លក់​កាហ្វេ​នៅ​លើ​យន្តហោះ​នោះ​តែ​ម្តង ។ ព្រោះ​ទីតាំង​កន្លែង​តំឡើង​យន្តហោះ​នេះ នៅ​ជាប់​ផ្លូវជាតិ​លេខ​៣៣ ជាប់​នឹង​ទំនប់​អូ​ច្រនៀង ដែល​ជា​កន្លែង​ប្រណាំងទូក​។

ម្ចាស់​អ្នក​ដំឡើង​យន្តហោះ​រូប​នេះ​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា យន្តហោះ​ដែល​កំពុង​ដំឡើង​នេះ មិន​ទាន់​ធ្វើ​ហើយ​នោះ​ទេ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ស្ទើ​តែ​រាល់ថ្ងៃ​ពេក ធ្វើ​អោយ​ក្រុម​ជាង​យុវវ័យ​មិន​បាន​ចូល​មក​ធ្វើ​។

ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​របស់​ម្ចាស់​អ្នក​គំរោង​ដំឡើង​យន្តហោះ នឹង​ធ្វើ​អោយ​រួចរាល់​ក្នុង​ឆ្នាំ​២០២១​នេះ​ជា​កំណត់​។ ហើយ​គេ​ក៏​បាន​សម្គាល់​ឃើញ​ថា នៅ​ក្នុង​ខេត្ត​នេះ គឺជា​លើក​ទី​១​ហើយ ដែល​មាន​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​បាន​ចំណាយ​ទុន​ដំឡើង​យន្តហោះ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អោយមក​អង្គុយ​លើ​យន្តហោះ ដើម្បី​កម្សាន្ត និង​ពិសា​ការ​ហ្វេ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ