ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​២​ក្បាល​ងា​.​ប់​លើ​វាលស្រែ​ខាងក្រោយ​ភូមិ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ទឹកភ្លៀង​បាន​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ដោយ​ផ្លេកបន្ទោ ហើយ​ក៏​មាន​រន្ទះ​បាន​មក​បា.ញ់​សត្វ​គោ បណ្តាល​ឱ្យ​ងា​.​ប់​អស់​ចំនួន​២​ក្បាល​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​វេលា​ម៉ោង

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទឹកភ្លៀង​បាន​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ដោយ​ផ្លេកបន្ទោ ហើយ​ក៏​មាន​រន្ទះ​បាន​មក​បាញ់​សត្វ​គោ បណ្តាល​ឱ្យ​ងា​.​ប់​អស់​ចំនួន​២​ក្បាល​ក្នុង​ឱកាស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​វាលស្រែ​ខាងក្រោយ​ភូមិ​គោក​សំព័រ ក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ម៉ឹង វណ្ណ​នី អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​សត្វ​គោ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​កើតហេតុ​នោះ រូប​គាត់​បាន​យក​គោ​ទៅ​ឱ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ភូមិ លុះ​នៅ​វេលា​ម៉ោង​២​រសៀល ក៏​ស្រាប់តែ​មាន​ទឹកភ្លៀង​ធ្លាក់​ចុះ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោ ហើយ​ក៏​មាន​រន្ទះបាញ់​ត្រូវ​សត្វ​គោ​របស់​គាត់ បណ្តាល​ឱ្យ​ងា​.​ប់​អស់​ចំនួន​២​ក្បាល បន្ទាប់​មក​រូប​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អាវុធហត្ថ​បេ​អឹ​ម​ស្រុក​អន្លង់​វែង ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា បើ​តាម​ការ​សង្កេត​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ក្នុង​ករណី​ភ្លៀង​ផ្គ​រន្ទះបាញ់​ទៅ​លើ​មនុស្ស​និង​សត្វ​ចាប់​ទាំង​ពី​ដើមឆ្នាំ រហូត​មក​ដល់​ចុងឆ្នាំ នេះ​គឺជា​លើក​ទី​មួយ​ហើយ ពុំ​ទាន់​ធ្លាប់​ដែល​កើត​មាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ