ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ បុរស​២​នាក់ និង​ក្មេង​ស្រី​ម្នាក់​ជួប​គ្រោះ​អកុសល​នៅ​កន្លែង​ផ្សេង​គ្នា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មនុស្ស​ចំនួន​០៣​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​លង់ទឹក​ដាច់​ដោយ​ឡែក​​ពី​គ្នា ចំនួន​០៣​ករណី

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​០៣​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​លង់ទឹក​ដាច់​ដោយឡែក​ពី​គ្នា ចំនួន​០៣​ករណី នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ ខេត្តបន្ទាយមានជ័យ ដោយ​ករណី​ទី​០១ ស្ថិត​នៅ​ស្រុក​មង្គល​បូ​រី ករណី​ទី​០២ ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ករណី​ទី​០៣ នៅ​ស្រុក​ភ្នំស្រុក ។

ករណី​ទី​០១ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤​និង​២៤​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ធា ស្រី​លិ អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​នាំ​គ្នា​ទៅ​លេង​ទឹក​ប្រឡាយ​ដែល​មាន​ជម្រៅ​ជ្រៅ នៅ​ខាងកើត​ភូមិ​ចម្ងាយ​ពី​ភូមិ​១០០០​មែ​ត្រ តែ​ជា​អកុសល​បាន​បណ្តាល​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឲ្យ​លង់​ស្លា​.​ប់​។

ករណី​ទី​០២ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ឈ្មោះ សុ​ន សា​វុ​ធ អាយុ​៤២​ឆ្មាំ រស់នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​បើកទូក​ទៅ​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​បឹង​អូ​ខៃ​ដ​ន ពីរ​នាក់​កូនប្រុស​មាន​អាយុ​១៣​ឆ្នាំ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ (​ឪពុក​) បាន​បើកទូក​ជ្រុល​ទៅ​បុក​ច្រាំង បណ្តាល​ឲ្យ​បុរស​ជា​ឪពុក​ធ្លាក់​ពីលើ​ទូក​ហូរ​រសាត់​តាម​ទឹក​បាត់​ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​កម្លាំង​ផ្នែក​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត ចំនួន​១០​នាក់ បាន​តាម​រុករក​ជា​ច្រើន​ម៉ោង ទើប​ប្រទះ​ឃើញ​ស​.​ព​ជន​រង​គ្រោះ ។

និង​ករណី​ទី​០៣ នៅ​ស្រុក​ភ្នំស្រុក តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ស្រុក​ភ្នំស្រុក បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១​នេះ​ផង​ដែរ មាន​បុរស​ម្នាក់​ឈ្មោះ អឿ​ន រិ​ន ហៅ​ម៉ា​ប់ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត សង្កាត​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ទៅ​ដាក់​បង្កៃ​ស្ទូចត្រី​នៅ​ចំណុច​លូ​បួន​ជ្រុង​ខាងកើត​ភូមិ​គោក​រំចេក ចម្ងាយ​១,៣០០​ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ហើយ​ក៏​បាន​លង់ទឹក​ស្លា​.​ប់​តែ​ម្តង ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទៅ​ដាក់​បង្កៃ​ជាមួយ​គ្នា​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ ក្រោយ​ពី​បុរស​រង​គ្រោះ បាន​ដាក់​បង្កៃ​ស្ទូចត្រី​រួច ក៏​ដើរមក​លាង​ជើង​លាងដៃ​នៅ​ខាង​មុខ​លូ ក៏​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​លូ​ទឹក ដែល​កំពុង​ហូរ​ខ្លាំង និង​បាន​ស្រែក​ឲ្យ​ជួយ ប៉ុន្តែ​ជួយ​មិន​ទាន់​ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក ហើយ​ជន​រង​គ្រោះ​ក៏​បាន​រសាត់​ចូល​ទៅ​ក្នុង​ចរ​វ៉​ដាក់​ត្រី បណ្តាល​អោយ​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​មក​ក៏​នាំ​គ្នា​យក​កន្ត្រៃ​មក​កាត់​ចរ​វ៉​អូស​មក​លើគោក​វិញ តែ​ជា​អកុសល ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា ករណី​ជន​រង​គ្រោះ​ស្លា​.​ប់​ទាំង​០៣​នាក់​ករណី​ខាងលើ​នេះ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោ​លស​ល្យ​វិ​ច្ច័​យ​រួច ក៏​បាន​ប្រគល់​ស​.​ព​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ