ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​សារព័ត៌មាន​ម្នាក់ គោផ្អើល​រត់​បុកបាក់​ត្រគាក

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ជា​អ្នក​យក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី ចូល​និវត្តន៍​ប្រកប​របរ​រត់​ម៉ូតូឌុប ស្រាប់តែ​គោ​ផ្អើល​រត់​បុក បណ្តាល​ឱ្យ​បាក់​ត្រគាកខាងឆ្វេង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៧ មីនា ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ថ្នាំងអំពៅ ស្រុក​សំរោង​​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ​ឃឹម ជា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប អតីត​ជា​អ្នក​សារ​ព័ត​មាន​កម្ពុជា​ថ្មី ដែល​បាន​ចូល​និវត្តន៍ មានកូន​ប្រាំ​នាក់ ប្រុស​បី ស្រី​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​-​កើតហេតុ​ខាងលើ ។

បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ​ថា ដោយសារ​តែ​គាត់ មាន​វ័យ​ចំណាស់​ទៅ​ហើយ គាត់​បាន​លាឈប់​ពី​វិជ្ជាជីវៈ ជា​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​កម្ពុជា​ថ្មី ប្រចាំ​ខេត្តកំពង់ស្ពឺ ងាក​មក​ប្រកប​របរ​រត់​ម៉ូតូឌុប​វិញ​ម្តង ។ មុន​ពេល​កើតហេតុ រូប​គាត់​បាន​ឌុ​ប​ក្មេង​ស្រី​ម្នាក់​ទៅ​ធ្វើការ​នៅ​រោងចក្រ ខណៈ​ពេល​កំពុង​តែ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ មាន​គោមួយ​ហ្វូង​ដើរ​អម​សងខាង​ផ្លូវ ហើយ​គាត់​បាន​ជិះ​ម៉ូតូ​តាម​ប្រលោះ​កណ្ដាល ។

លុះ​ជិះ​បាន​ពាក់កណ្ដាល​ហ្វូងគោ​នោះ ស្រាប់តែ​មាន​គោមួយ​ក្បាល​ក្នុង​ចំណោម​គោ​ទាំងអស់ បាន​ផ្អើល​ដោយ​មិនដឹង​មូលហេតុ បាន​រ​ត់ទៅ​បុក​ចំ​ម៉ូតូ​របស់​គាត់ បណ្ដាល​ឱ្យ​ដួល​ទាំង​ពីរ​នាក់ តែ​រូប​គាត់​រង​របួស​បាក់​ត្រគាក​ខាង​ឆ្វេង​។  ចំណែក​នារី​ដែល​រួម​ដំណើរ​ជាមួយ​​រង​របួសស្រាល ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ព្យ​បង្អែក​​ខេត្តកំពង់ស្ពឺ ហើយ​ខាង​មន្ទីរពេទ្យ​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​ធ្វើការ​ព្យាបាល ។

បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ផ្នែក​បាក់បែក​ឆ្អឹង​ឱ្យ​ដឹង​ថា នៅ​ថ្ងែ​ព្រ​ហ​ស្បត៍​ខាង​មុខ​នេះ មន្ទីរពេទ្យ​នឹង​ធ្វើការ​វះកាត់​ព្យាបាល​ហើយ ។