ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ឡា​មួយ​គ្រឿង​ជាប់​ហ្គែ​របុក​បន្តគ្នា​ សំណាង​គ្មាន​មនុស្ស​គ្រោះថ្នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពីវេលាម៉ោង០៣ និង​៣០នាទីរសៀលថ្ងៃទី​០៧ មីនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្សារមាន់អាំង​ តាម​បណ្តោយ​​ផ្លូវ​លេខ​៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានការភ្ញាក់​ផ្អើល​មួយ​ បន្ទាប់ពី​​រថយន្ត​ម៉ាក​កូរ៉ូឡាមួយ​គ្រឿងបាន​​បើក​

រាជធានី​ភ្នំពេញ ៖ កាលពីវេលាម៉ោង០៣ និង​៣០នាទីរសៀលថ្ងៃទី​០៧ មីនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្សារមាន់អាំង​ តាម​បណ្តោយ​​ផ្លូវ​លេខ​៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានការភ្ញាក់​ផ្អើល​មួយ​ បន្ទាប់ពី​​រថយន្ត​ម៉ាក​កូរ៉ូឡាមួយ​គ្រឿងបាន​​បើក​ចេញពីផ្ទះជាប់​ហ្គែរ ​​​ក៏​ជ្រុល​​ទៅបុក​រថ​យន្តម៉ាកកាមរីមួយគ្រឿង​ទៀត​កំពុង​បើក​ ​​​ហើយ​​រថយន្ត​កាមរី​នោះ​ ក៏បន្តបុក​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​កំពុង​ឈប់​ដាក់អីវ៉ាន់​ និង​បុក​រុល​ចូល​ក្នុង​ផ្ទះ​លក់​ចាប់ហួយ​​ទៀត​ ។ តែក្នុង​ហេតុ​ការណ៍​​​នេះ មិនបណ្តាលឱ្យ​មនុស្សណា​ម្នាក់​​រង​គ្រោះ​ថ្នាក់នោះទេ គ្រាន់តែ​បង្ក​កកស្ទះចរាចរណ៍​តែប៉ុណ្ណោះ ។​

ប្រភពឱ្យដឹងថា រថយន្ត​​ម៉ាកកាមរីឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាកលេខ​ភ្នំពេញ​​ 2M-5634 ​រីឯ​រថយន្តម៉ាកកូរ៉ូឡា​ ពណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-0511 ​​ខូចផ្នែកខាងមុខ​យ៉ាងដំណំ ។ ​បច្ចុប្បន្ន កម្លាំងនគរបាលច​រាចរណ៍​កំពុង​ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងវាស់វែង​ ដើម្បី​ធ្វើការ​ដោះ​ស្រាយគ្នា ។​