ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កង់មាស​តម្លៃ ១ លាន​ដុល្លារ ! សម្រាប់អ្នកស្រឡាញ់ និងនិយមជិះកង់

1 ខែ មុន

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​ការ​ជិះ​កង់​ហាក់បីដូចជា​មាន​ប្រជាប្រិយភាព​ខ្លាំង បើ​ទោះបី​អ្នក​ជិះ​កម្សាន្ត​ ឬ​ហាត់ប្រាណ​ក្តី​ ។ ជា​ទូទៅ​កង់ ​គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​តម្លៃ​សមរម្យដែល​សាធារណជន​​អាច​មាន​លទ្ធភាព​ទិញ​បាន ប៉ុន្តែ​មាន​ករណី​ខ្លះ​អ្នក​ដែល​ស្រឡាញ់​កង់​ខ្លាំង ហើយ​មាន​លុយ​ច្រើន…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​ការ​ជិះ​កង់​ហាក់បីដូចជា​មាន​ប្រជាប្រិយភាព​ខ្លាំង បើ​ទោះបី​អ្នក​ជិះ​កម្សាន្ត​ ឬ​ហាត់ប្រាណ​ក្តី​ ។ ជា​ទូទៅ​កង់ ​គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​តម្លៃ​សមរម្យដែល​សាធារណជន​​អាច​មាន​លទ្ធភាព​ទិញ​បាន ប៉ុន្តែ​មាន​ករណី​ខ្លះ​អ្នក​ដែល​ស្រឡាញ់​កង់​ខ្លាំង ហើយ​មាន​លុយ​ច្រើន បាន​ទិញ​ឧបករណ៍​នានា​ដើម្បី​បំពាក់បន្ថែម​សម្រស់​ ឬ​លម្អកង់​របស់​ពួក​គេ ដោយ​ប្រហែលជា​ចំណាយ​រហូត​អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ ​។ ជា​ការ​ពិត​នៅ​ពេល​អ្នក​ឮ​ថា កង់តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ សម្រាប់​តែ​កង់​នោះ​អ្នក​ប្រហែលជា​គិត​ថា មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​ខាងក្រោម​នេះ មិនមែន​កង់​ដែល​មាន​តម្លៃ​ម៉ឺន​ដុល្លារ​នោះ​ទេ តែ​ជា​កង់​ដែល​មាន​តម្លៃ ១​ លាន​ដុល្លារ ​។

Picture

កង់​ដែល​គេ​ហៅ​ថា “24K Gold Extreme Mountain Bike” មាន​តម្លៃ ១ ដុល្លារ​អា​មេ​រិ​ក វា​បាន​ក្លាយជា​កង់​ដែល​ថ្លៃ​បំផុត​ក្នុង​លោក ដែល​តម្លៃ​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០២១ នេះ ​។ 24K Gold Extreme Mountain Bike ដែល​ត្រូវ​បាន​រចនា និង​បង្កើត​ឡើង​ដោយ Hugh Power ដែល​ផលិត​ឡើង​មាន​ចំនួន​កំណត់​ផង​ដែរ ត្រូវ​បាន​គេ​ហៅ​ថា «​កង់​ធាត់​» ផង​ដែរ​ ។ វា​ត្រូវ​បាន​គេ​ផលិត​ឡើង​ និង​ស្រោបមាស​សុទ្ធ 24K ហើយ​រូបរាង​របស់​វា​មិន​មាន​អ្វី​អស្ចារ្យ​ជាងកង់​ដទៃ​នោះ​ទេ គ្រាន់​​តែ​ការ​រចនា​របស់​វា មើលទៅ​បែប​អ្នកសិល្បៈច្រើន​ ។

Picture

ប៉ុន្តែវា​ក៏​មាន​លក្ខណៈ​ពិសេស​បច្ចេកវិទ្យា​ខ្ពស់​ជា​ច្រើន ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​រាង​កាយ​របស់​វា ចំណែក​នៅ​ត្រង់​និមិត្តសញ្ញា​របស់​កង់វា​ត្រូវ​បាន​គេ​តុបតែង​ដោយ​ដាំ​ពេជ្រ​ផង​ដែរ រីឯ​កែបដែល​មាន​ពណ៌​ត្នោត​ ឬ​សូកូឡា​នោះ ធ្វើ​ឡើង​ពី​ស្បែក​ក្រពើ និង​មាន​លក្ខណៈ​សិល្បៈ​មួយ​ចំនួន ដែល​មើលទៅ​វា​ពិតជា​មាន​ភាព​ថ្លៃថ្នូរ​ខ្លាំង សម្រាប់​អ្នក​ដែល​ធ្វើ​ជា​ម្ចាស់​របស​វា​ ៕ ប្រភព​ ៖ bikingtoronto

Picture