គណៈកម្មការរៀបចំការបោះឆ្នោត ប្រទេសហ្វីលីពីន គ្រោងដាក់បម្រាមមិនឱ្យមានការផ្សាយបន្ដផ្ទាល់ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់ស្រាលរបស់កីឡាករ Manny Pacquiao ព្រោះអាចធ្វើឱ្យមានប្រៀបជាងបេក្ខភាពប្រធានាធិបតីដទៃទៀត ។
នេះជាលើកចុងក្រោយរបស់Pacquiao ក្នុងអាជីពជាអ្នកប្រដាល់ដោយលោកមានកម្មវិធីប្រកួតជាមួយលោកTimothy Bradley ជនជាតិអាមេរិក និងជាម្ចាស់ខ្សែប្រវាត់ទម្លន់ស្រាលរបស់អង្គការប្រដាល់ពិភពលោក (WBO) នៅថ្ងៃទី៩ មេសា ខាងមុខ មុនពេលឈានដល់ថ្ងៃបោះឆ្នោតព្រឹទ្ធសភាក្នុងរយៈពេលមួយខែក្រោយ គឺនៅថ្ងៃទី៩ ឧសភា ៕
ចែករំលែកព័តមាននេះ