ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​ប្រាក់​តាម ABA ពិនិត្យ​ឲ្យច្បាស់! បើ​ច្រឡំ ៥០​ដុល្លារ​ចុះ​ក្រោម ស្មើនឹង​បាត់​បង់លុយទាំង​នោះ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជា​ច្រើន​នាក់ បាន​និង​កំពុង​ប្រើប្រាស់​សេវា​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ “ABA” ដោយ​ពួក​គាត់​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដោយ​ខ្លួនឯង ដូច​ជា​វេរ​លុយ បង់​វិ​ក័យ​ប​ត្រ​ផ្សេង​ៗ និង​ទិញ​ទំនិញ​តាម​អន​ឡាញ​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជា​ច្រើន​នាក់ បាន​និង​កំពុង​ប្រើប្រាស់​សេវា​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ “ABA” ដោយ​ពួក​គាត់​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដោយ​ខ្លួនឯង ដូច​ជា​វេរ​លុយ បង់​វិ​ក័យ​ប​ត្រ​ផ្សេង​ៗ និង​ទិញ​ទំនិញ​តាម​អន​ឡាញ​ជាដើម ។ ក្នុង​នោះ​ដែរ ក៏​មាន​បងប្អូន​មួយ​ចំនួន ធ្លាប់​ផ្ទេរ​ប្រាក់​ខុស​កុង ដោយសារ​តែ​មិន​បាន​ពិនិត្យ​លេខ និង​ឈ្មោះ​គណនី​មួយទៀត ឲ្យ​បាន​ច្បាស់លាស់ ។

ជាក់ស្តែង ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ គុ​ជ ប៊ុ​ណ្ណា​រិ​ទ្ធ បាន​សរសេរ​កាលពី​ថ្ងៃ​ទី​២៨ សីហា ២០២១​ថា ៖ «​ប្រាក់​ក៏​បង់​-​ថង់​ក៏​ដាច ។ កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ២០២១ បងស្រី​របស់ខ្ញុំ បាន​ផ្ទេរ​លុយ​ច្រឡំ​លេខ​កុង ដោយសារ​គាត់​មិន​ចេះ​ភាសាបរទេស ។ ភ្លាម​ៗ​បងស្រី​ខ្ញុំ បាន​ទូរ​សព្ទ​មក​ខ្ញុំ​ឲ្យ​ជួយ តែ​ខ្ញុំ​អសមត្ថភាព គាត់​ក៏​ទូរ​សព្ទ​ទៅ​ធនាគារ ABA ហើយ​ក៏​បាន​ទៅ​ធនាគារ នៅ​កែង​ស្តុ​ប​សាលា​សន្ធរ​ម៉ុ​ក ដោយ​ស្នើ​សុំ​ឲ្យ​ភាគី អ្នក​ដែល​ទទួល​បាន​(​លុយ​ច្រឡំ​)​ឈ្មោះ Prum Panha សូម​ជួយ​ផ្ទេរ​ប្រាក់​ត្រឡប់​មក​វិញ ។ នៅ​ពេល បងស្រី​ខ្ញុំ​បាន​ទៅ​ដល់​ធនាគារ ABA នៅ​វេលា​ម៉ោង​០២​និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឆ្នាំ​ដដែល នៅ​បញ្ជរ​លេខ​១៦ និង​បាន​ជួប​ភ្នាក់ងារ សួរនាំ ។ បន្ទាប់​ពី​ភ្នាក់ងារ​បំពេញ​ឯកសារ​រួច​ហើយ បាន​ប្រាប់​មក​បងស្រី​ខ្ញុំ (kuch bunlim) ថា ត្រូវ​ចំណាយ​ប្រាក់​អស់ ៥០​ដុល្លារ ។ បងស្រី​ខ្ញុំ​គាត់​មិន​មាន​លុយ​ទេ ភ្នាក់ងារ​នោះ ក៏​ហែក​ឯកសារ​ចោល​នៅ​នឹង​មុខ​បងស្រី​ខ្ញុំ​តែ​ម្តង (​ក្រុមហ៊ុន​មានកា​ម៉េ​រ៉ា អាច​ឆែក​មើល​បាន​) ។ តើ​កាយវិការ​នេះ បងប្អូន​គិត​ថា ជា​សីលធម៌​ល្អ​ដែរ​ឬទេ ? ខ្ញុំ​ឈឺចាប់​ជំនួស​បងស្រី​ខ្ញុំ ដែល​ត្រូវ​បាន​គេ​មើលងាយ ទើប​ផុស ដើម្បី​ផ្ញើ​ជូន​អតិថិជន​ដែល​ជួប​បញ្ហា​ដូច​ខាងលើ សូម​មេត្តា​មានការ​ខន្តី​ខ្ពស់ ពុំនោះ​ទេ មុខជា​បាត់​លុយ​ហើយ ត្រូវ​ឈ្លោះ​គ្នា​មួយ​តង់​ទៀត ដូច​សុភាសិត​មួយ​ពោល​ថា ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​» ។

ក្នុង​ករណី​អ្នក​ផ្ញើរ​ប្រាក់ ខុស​គណនី ដូច​បាន​រៀបរាប​ខាងលើ តើ​អ្នក​ត្រូវធ្វើ​បែប​ណា ?

បើ​ដឹង​ថា អ្នក​វេរ​លុយ​ខុស​គណនី អ្វី​ដែល​អ្នក​ត្រូវធ្វើ​ភ្លាម​ៗ​គឺ ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ធនាគារ ABA តាម​រយៈ​លេខ​ទូរស័ព្ទ 023 225 333 បាន​គ្រប់ពេលវេលា ឬ​ឆាត​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ធនាគារ ABA ដើម្បី​ប្រាប់​ពី​បញ្ហា​របស់​អ្នក ដូច​ជា​ប្រាប់​ឈ្មោះ និង​គណនី​ធនាគារ​ដែល​អ្នក​បាន​ផ្ញើរ​ច្រឡំ ។

ពេល​អ្នក​បាន​ទាក់ទង​ទៅ​ធនាគារ​ផ្ដល់​ដំណឹង​ពី​បញ្ហា​របស់​អ្នក​ហើយ ធនាគារ​នឹង​ធ្វើការ​បង្កក គណនី​មួយទៀត​ដែល​បាន​ទទួល​លុយ​របស់​អ្នក ដើម្បី​កុំ​ឲ្យ​គណនី​នោះ ដក​លុយ​អ្នក​យក​ទៅ​ចាយ​អស់ ។

បន្ទាប់​មក​អ្នក​ត្រូវ​ទៅ​កាន់​សាខា​ធនាគារ ដើម្បី​បំពេញបែបបទ ស្នើ​សុំ​នូវ​ចំនួន​ទឹក​លុយ ដែល​អ្នក​បាន​ផ្ញើរ​ច្រឡំ ដោយ​ទៅ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ​ច្បាប់​ដើម ឬ​លិខិតឆ្លងដែន ជាដើម ។

បើ​និយាយ​ពី​លក្ខខណ្ឌ​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ABA វិញ រាល់​ការ​ដាក់​សំណើរ​ស្នើ​សុំ​ប្រាក់​ដែល​ផ្ទេរ​ខុស មក​វិញ ខាង​ធនាគារ​នឹង​គិត​កម្រៃ​សេវា ក្នុង​ការ​ធ្វើការ​បង្កក នូវ​ទឹកប្រាក់​ដែល​អ្នក​វេរ​ច្រឡំ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដើម្បី​កុំ​ឲ្យ​គេ​យក​លុយ ដែល​អ្នក​វេរ​ច្រឡំ​នោះ ទៅ​ប្រើប្រាស់​អស់ ។

កម្រៃ​សេវា ក្នុង​ការ​ធ្វើការ​បង្កក​នេះ ខាង​ធនាគារ​គេ​គិត ២.៥% នៃ​ទឹកប្រាក់​ដែល​អ្នក​បាន​វេរ​ច្រឡំ ឬ​ក៏​ទាប់​បំផុត ចំនួន​៥០​ដុល្លារ ។ ដូច្នេះ​បើ​អ្នក​ច្រឡំ​វេរ​លុយ​ខុស​កុង​នូវ​ទឹកប្រាក់​៥០​ដុល្លារ​ចុះ​ក្រោម ប្រហែលជា​មិន​អាច​ទទួល​បាន​លុយ​វេរ​ច្រឡំ​មក​វិញ​បាន​ឡើយ (​ស្មើនឹង​បាត់​បង់លុយ​នោះ​ហើយ​) ។ ឧទាហរណ៍ បើ​អ្នក​វេរ​លុយ​ច្រឡំ​៥០​ដុល្លារ តើ​អ្នកសុខ​ចិត្ត​បង់ថ្លៃ​សេវា​បង្កក់​៥០​ដុល្លារ ដើម្បី​យក​លុយ​៥០​ដុល្លារ​មក​វិញ​ទេ ។ បើ​អ្នក​ធ្វើ​បែប​នេះ​មែន​អ្នកមាន​តែ​ខាតបង់​ពេលវេលា ធ្វើ​ដំណើរ​ទៅ​ធនាគារ និង​រង​ចាំ​បន្ថែម​ទៀត​នោះ​ទេ ។

ទាក់ទង​នឹង​កម្រៃ​សេវា​បង្កក់ ២.៥% នៃ​ទឹកប្រាក់​ដែល​អ្នក​បាន​វេរ​ច្រឡំ ឬ​ក៏​ទាប់​បំផុត​ចំនួន​៥០​ដុល្លារ​នេះ គឺ​អ្នក​ត្រូវ​បង់ថ្លៃ ប្រាក់សុទ្ធ​ទៅ​ខាង​ធនាគារ​ភ្លាម​ៗ នៅ​ពេល​អ្នក​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​លុយ​ដែល​បាន​វេរ​ច្រឡំ ។

នៅ​ពេល​អ្នក​បាន​បំពេញបែបបទ​ស្នើ​សុំ​លុយ​វិញ អ្នក​អាច​ទទួល​លុយ​មក​វិញ​បាន​លឿន បើសិន​ម្ចាស់​គណនី​ដែល​អ្នក​ច្រឡំ​ផ្ញើរ​នោះ​(​ចិត្តល្អ​) វេរ​លុយ​មក​ឲ្យ​អ្នក​វិញ ។ តែបើ​ម្ចាស់​គណនី​ដែល​ទទួល​លុយ​មិន​ផ្ញើរ​លុយ​មក​ទេ អ្នក​ត្រូវ​រង​ចាំ​តាម​ពេល​រយៈ ដែល​ធនាគារ​បាន​កំណត់ ក្នុង​ការ​ទទួល​បាន​លុយ​អ្នក​មក​វិញ (​អាច​ពី​៣០​ថ្ងៃ ទៅ​៩០​ថ្ងៃ​) ។

ចំពោះ អ្នក​ទទួល​ប្រាក់ ដែល​គេ​ផ្ទេរ​ឲ្យ​ច្រឡំ បើ​មិន​ឲ្យ​គេ​វិញ តើ​អាច​មានទោស​ស្មើនឹង​បទ​លួច ឬទេ ?

សំនួរ​នេះ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sotheara បាន​ធ្វើការ​បកស្រាយ​ថា «​អំពើ​ទទួល​ប្រាក់​ដោយ​គ្មាន​មូលហេតុ (​មាន​ន័យ​យ​ថា នៅ​ស្ងៀម​ៗ​ស្រាប់តែ​បាន​) ដូច​ជា​បុគ្គល​អ្នក​ទទួល​មិន​បាន​ផ្តល់​សេវា ឬ​មិន​បាន​ប្រគល់​ទំនិញ​ឲ្យ​អ្នក​ផ្ទេរ​ប្រាក់​សោះ ឬ ប្រាក់​ដែល​ផ្ទេរ​នោះ​មិនមែន​ជា​អំណោយ​មក​ឲ្យ​ខ្លួន អំពើ​នេះ បើ​តាម​ច្បាប់ គេ​ហៅ​ថា “​សេចក្តីចម្រើន​ដោយ​ឥត​ហេតុ​” ។ អ្នក​ដែល​ទទួល​ប្រាក់​ដែល​គេ​ផ្ទេរ​មក​ដោយ​ច្រឡំ គឺជា​អ្នក​ដែល​ទទួល​សេចក្តីចម្រើន​ដោយ​ឥត​ហេតុ ។ បុគ្គល​ដែល​ទទួល​នោះ មាន​កាតព្វកិច្ច​ត្រូវ​ប្រគល់​ប្រាក់​ដែល​ខ្លួន​ទទួល​បាន​ដោយ​ចៃដន្យ​នោះ ឲ្យ​ម្ចាស់​ប្រាក់​ដែល​ផ្ញើ​/​ផ្ទេរ​ច្រឡំ នោះ​វិញ ។

យោង​តាម​បទ​ប្បញ្ញត្តិ នៃ​មាត្រា​៧៣៦ នៃ​ក្រមរដ្ឋប្បវេណី បាន​ចែង​ថា “​ទោះបីជា​គ្មាន​មូលហេតុ​លើ​ផ្លូវច្បាប់​ក៏​ដោយ បុគ្គល​ដែល​បាន​ទទួលផល​ប្រយោជន៍​ដោយសារ​ទ្រព្យសម្បត្តិ ឬ ពលកម្ម​របស់​អ្នក​ដទៃ ហើយ​ធ្វើ​ឲ្យ​កើត​មានការ​បាត់បង់​ផលប្រយោជន៍​ដល់​អ្នក​ដទៃ ដោយសារ​ការ​ទទួល​នោះ មាន​ករណីយកិច្ច​ត្រូវ​សង​ផលប្រយោជន៍​នោះ ត្រឹម​កម្រិត​ដែល​ផលប្រយោជន៍​នោះ​មាន​” ។

មាត្រា​៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ វត្ថុ​ផ្សេង​ទៀត​របស់​អ្នក​ដទៃ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ថា អំពើ​លួច ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៦​លាន​រៀល ។

សរុប​មក អ្នក​ទទួល​ប្រាក់​ដែល​គេ​ផ្ទេរ​មក​ដោយ​ច្រឡំ ត្រូវ​តែ​ផ្ទេរ​ត្រឡប់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ទោះបី​ម្ចាស់​ប្រាក់​ដឹង​ថា គេ​បាន​ច្រឡំ ឬ​មិន​ទាន់​ដឹង​ថា​ច្រឡំ​ក៏​ដោយ ដើម្បី​ចៀសវាង​ការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ជាយថាហេតុ​» ។

អ៊ីចឹង​ទេ ចំពោះ​បងប្អូន​ដែល​មាន​តម្រូវការ​ផ្ទេរ​ប្រាក់​តាម​កុង​ធនាគារ ដោយ​ប្រើប្រាស់​តាម​ទូរ​សព្ទ​ដៃ (ABA Mobile App) សូម​ពិនិត្យ​ឲ្យ​មែនទែន ព្រោះថា ការ​វេរ​លុយ​ខុស​កុង​ធនាគារ កើត​មាន​ច្រើន​ករណី​រួច​មក​ហើយ ។ ដោយឡែកបើអ្នកធ្លាប់ ទទួល​ប្រាក់​ដែល​គេ​ផ្ទេរ​មក​ដោយ​ច្រឡំ សូមបង្វិលប្រាក់នោះ ឲ្យម្ចាស់គេវិញផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ