ខេត្តត្បូងឃ្មុំ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហតុនិង២នាក់ទៀតរបួសរបួសស្រាល ដោយសាររថយន្តបុករថយន្តដែលខូចចតស្ងៀម ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី០៧ មីនា ២០១៦ នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ។
សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុរថយន្តម៉ាកទីណា ព៌ណស ពាក់ស្លាកលេខភ្នំពេញ 3C 0330 បានបើកពីលិចទៅកើតលុះមកដល់ចំណុចគ្រោះថ្នាក់ ក៍បានបុករថយន្តនីសាន់មួយគ្រឿងទៀត ដែលខូចកង់ក្រោយចតស្ងៀមដោយគ្មានភ្លើងបំភ្លឺ បណ្តាលឲ្យស្លាប់និងរបួសតែម្តង ។
អ្នកបើកបររថយន្តទីណាឈ្មោះ ឯក ធឿន រស់នៅក្នុងភូមិអន្លង់អក ឃុំសូគង ស្រុកកងមាសរងរបួស្រាល អ្នកស្លាប់ឈ្មោះ ម៉ុល តិសែ អាយុ២៤ឆ្នាំ រស់នៅក្នុងក្នុងភូមិ-ឃុំជាមួួអ្នកបើកបរ និងម្នាក់ទៀតរបួសស្រាលឈ្មោះ ឃន់ គឹមហ៊ាង អាយ២៣ឆា្នំ រស់នៅក្នុងភូមិស្នូកអន្ទង់ ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ ចំណែករថយន្តទំាងពីរគ្រឿងត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការស្រុកត្បូងឃ្មុំ រង់ចំាដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ