ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ប្រុស​​​សតិ​មិន​ប្រក្រតី​​ម្នាក់​ត្រូវ​រថយន្ត​កិន​របួស​ធ្ងន់​

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​កិន​​ក្មេង​ប្រុសសតិ​មិន​ប្រក្រតី​ដេក​នៅ​តាម​ផ្លូវ បណ្តាល​ឲ្យ​បាក់ឆ្អឹង​ដងកាំបិត កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​កិន​​ក្មេង​ប្រុសសតិ​មិន​ប្រក្រតី​ដេក​នៅ​តាម​ផ្លូវ បណ្តាល​ឲ្យ​បាក់ឆ្អឹង​ដងកាំបិត កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​ មី​នា ត្រង់​ចំណុច​​មុខ​កន្លែង​លក់​នំ​បុ័ង​ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុងកែង​​​ផ្លូវ​លេខ៣៣៦​ ​ស្ថិត​នៅ​​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

​​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើត​ហ​តុ​ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​RX330 ពណ៌​ទឹកប្រាក់ ​​​​​មួយ​គ្រឿង ជិះ​គ្នា​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង ​​ធ្វើ​ដំណើរ​​តាម​មហាវិថី​​ម៉ៅ​សេ​ទុង​ពី​ជើង​ទៅ​ត្បូង ​ហើយ​​បត់​ស្តាំ​ចូល​​ទៅ​​ផ្លូវ៣៣៦​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់តែ​មាន​ក្មេង​ប្រុសម្នាក់​ដែល​មាន​បញ្ហា​សតិ​មិន​ប្រក្រតី​មិន​ស្គាល់​ឈ្មោះ​​​ដេក​ទទឹង​​លើ​ផ្លូវ​​ ​អ្នក​បើក​បរ​រថយន្ត​មើល​អត់​ឃើញ​​ក៏​កិនក្មេង​ប្រុស​រូប​នោះ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង​និង​រលាត់​មុខមាត់​តែ​ម្តង​ ។

ក្រោយ​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​គេ​​បញ្ជូន​​ទៅ​​​​គ្លីនិក​ឯកជន​ដើម្បី​ព្យាបាល​ ​​ចំណែក​ឯ​រថយន្ត​​​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ ដើម្បី​រង់​ចាំ​​​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕