ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារក្មេងប្រុសម្នាក់ត្រូវបានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈពេលកំពុងហូបមី បណ្តាលឱ្យឈ្លក់ចូលផ្លូវដង្ហើម ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្មេងរងគ្រោះខាងលើមានឈ្មោះ ទុន ស៊ីម៉ានុត ភេទប្រុសអាយុ០៦ឆ្នាំ រស់នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយក៏ជាក្មេងពិការភាពតាំងពីកំណើត (ទន់ដៃ ទន់ជើង) ដើរមិនរួចផងដែរ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បងស្រីក្មេងប្រុសរងគ្រោះបានឆុងមីថៃម៉ាកយ៉ាំៗចំនួន០៣កញ្ចប់ឲ្យប្អូនៗចំនួន០៣នាក់ ដើម្បីចែកគ្នាម្នាក់០១ចានញ៉ាំ រួមទាំងទាំងក្មេងរងគ្រោះផងដែរ ។ នៅពេលដែលក្មេងៗកំពុងតែហូបមីឆុងនោះ ក៏ស្រាប់តែក្មេងប្រុសរងគ្រោះបានឈ្លក់មី ក៏មានអាការៈទន់.ក ដោយឃើញដូច្នោះបងស្រីក្មេងស្រីរងគ្រើបានជួយរឹត និងនាំទៅមណ្ឌលសុខភាព ប៉ុន្តែជាអកុសល នៅពេលទៅដល់មណ្ឌលសុខភាព ត្រូវបានគ្រូពេទ្យពិនិត្យ និងប្រាប់ថា កុមារារងគ្រោះបានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា បើតាមការពិនិត្យរបស់គ្រូពេទ្យឃើញថា មានសរសៃមីចូលក្នុងរន្ធច្រមុះ ដូច្នេះសង្ស័យថា ខណៈពេលដែលក្មេងប្រុសរងគ្រោះកំពុងតែហូបមីនោះ បណ្តាលឱ្យឈ្លក់ចូលទៅក្នុងផ្លូវដង្ហើម ទើបបណ្តាលឱ្យស្ទះផ្លូវដង្ហើមរហូតបាត់បង់ជីវិតតេម្តង ម្យ៉ាងក្មេងប្រុសរងគ្រោះគឺជាមនុស្សពិការដើរមិនរួចនៅតែមួយកន្លែងទៀត ។
ក្រោយពេលកើតហេតុ ស.ពក្មេងប្រុសរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ជាមួយគ្នានោះផងដែរ ដើម្បីជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារស.ព នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ លោកជា សេងអាន ក្រុមការងារខេត្ត ក៏បានចុះជួយឃុំសំរោង និងលោកឃុត នេត ក្រុមប្រឹក្សាស្រុកអូរជ្រៅ បាននាំយកគ្រឿងឧបភោគ បរិភោគ ដូចមាន អង្ករ២០គីឡូក្រាម, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខ០១យួរ និងថវិកាចំនួន១៥០,០០០រៀល (១៥ម៉ឺនរៀល) ឧបត្ថម្ភក្នុងកម្មវិធីបុណ្យស.ពរបស់ក្មេងប្រុសរងគ្រោះផងដែរ៕
ចែករំលែកព័តមាននេះ