ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​ឈ្លោះប្រកែក​គ្នា​បែកផ្សែង

10 ឆ្នាំ មុន

​រា​ជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​បើក​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លែត​បណ្ដាលឱ្យ​​ម៉ូតូ​មួ​គ្រឿង​ទៀត​បុក​ពីក្រោយ​រង​របួសស្រាល​ តែ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

​រា​ជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​បើក​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លែត​បណ្ដាលឱ្យ​​ម៉ូតូ​មួ​គ្រឿង​ទៀត​បុក​ពីក្រោយ​រង​របួសស្រាល​ តែ​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​១០​យប់​ថ្ងៃ​ទី៦​ ខែ​មីនា ឆ្នាំ២០១៦​​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦​ ស្ថិត​នៅ​​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ម៉ូតូ​រង​គ្រោះ​ម៉ា​កវី​វ៉ា ព​ណ៌ខ្មៅ ​ជិះ​គ្នា​​៣​នាក់ ប្តី​ប្រពន្ធ​និង​កូន​ ​ទិស​ដៅ​ពីលិចទៅ​កើត ​​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើក​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លាម​នោះ​​ម៉ាក MSX ពណ៌ ក្រហម​លាយ​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​​ បណ្ដាលឱ្យ​​ម៉ូតូ​រង​គ្រោះ​​ជាន់​ហ្វ្រាំង​មិន​ទាន់​​បុក​ពីក្រោយ​បណ្ដាល​​​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​បាន​ប្រកែក​យកឈ្នះ​រៀងខ្លួន​រហូត​ឈ្លោះ​គ្នា​បង្ក​ការ​ភ្ញាក់​ដល់​សមត្ថកិច្ច និង​អ្នក​ធ្វើ​ដំណើរ​នៅ​ជិត​នោះ​ឈប់​មើល​ពេញ​ផ្លូវ ជជែក​គ្នា​អស់​ជិត​កន្លះ​ម៉ោង​ទើប​ខាង​ម៉ូតូ​បង្ក​ព្រម​សង​ថ្លៃ​ខូចខាត​ចំនួន៥​ដុល្លារ តែ​ខាង​រង​គ្រោះ​មិន​ព្រម​​សុំ​ថ្លៃ​ជួសជុល​ម៉ូតូ​ចំនួន១០​​ម៉ឺន​រៀល ខាង​បង្ក​ឱ្យ​​តែ​៣​ម៉ឺន​រៀល ស្រប​ពេល​​នោះ​មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ហើយ​ឃើញ​ហេតុការណ៍​ខា​លើ ក៍​ចុះ​មក​មើលឃើញ​អ្នក​ទាំង​សងខាង​ជជែក​គ្នា​រឿង​ប្រាក់​សំណង​ថ្លៃ​ខូចខាត​ឃើញ​ទើសភ្នែក​ពេក ​ក៏​ជួយ​ចេញថ្លៃ​ខូចខាត​ជំនួស​ខាង​ម៉ូតូ​​បង្ក​ទៅ​ខាង​រង​គ្រោះ​​២​ម៉ឺន​រៀល​បន្ថែម ​៕