ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​ ​កិន​ស្លា.ប់​ភ្លាម​ៗ

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្រោម​កង់​រថយន្ត ខណៈ​ជន​រង​គ្រោះ​បើក​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​បណ្តាល​ឱ្យ​កិន​ស្លា.ប់ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្រោម​កង់​រថយន្ត ខណៈ​ជន​រង​គ្រោះ​បើក​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​បណ្តាល​ឱ្យ​កិន​ស្លាប់ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៥៤​នាទី​យប់​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ពី​ច្បារ​មន​ទៅ​ក្រាំងចេក ត្រង់​ចំណុច​ភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ​ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​មានឈ្មោះ គី​ម ចាន់​ថុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជិះ​ម៉ូតូ​ធុន​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ រស់នៅ​ភូមិ​ចំការ​បុស្ស​ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ។ ប្រភព​ពី​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

នគរបាល​ស្រុក​សំរោង​ទង បានឱ្យ​ដឹង​ថា រថយន្ត​ម៉ាស់​ស្តា ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AA-9707 ពណ៌​ទឺ​ក​ប្រាក់ បើកបរ​ដោយ​ឈ្មោះ លឹ​ម ច​ន្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ផ្ទះ​១៤EO សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បើកបរ​ពី​ជើង​ទៅ​ត្បូង បញ្ច្រា​សទិស​គ្នា​បណ្ដាល​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​វាស់វែង និង​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

វត្ថុ​តាង​ទាំង​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ភាគី​ទាំង​ពីរ​ដោះស្រាយ​តាម​សន្តិវិធី ៕