ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​កន្លែង​ដុត​ភ្លើង​គប់ សម្រាប់​ពិធីបើក​-​បិទ ស៊ី​ហ្គេ​ម និង​អា​ស៊ា​ន ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីតាំង​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​មួយ​នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ការ​ពិត​គឺជា​កន្លែង​ដុត​ភ្លើង​គប់​សោះ

រាជធានីភ្នំពេញ ៖ ទីតាំង​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​មួយ​នៅ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ ការ​ពិត​គឺជា​កន្លែង​ដុត​ភ្លើង​គប់​សោះ ដោយបាន​កំពុងដំ​ណើ​រ​ការសាងសង់​ហើយ ដោយ​មានការ​រៀប​ចំ​នូវ​ប្រ​ព័ន្ធ​សុវត្ថិ​ភាព​ខ្ពស់​បំ​ផុត​សម្រាប់​ត្រៀម​ពិធី​បើក​-​បិទ​ការ ប្រ​កួត​កី​ឡា​ស៊ី​ហ្គេ​ម និង​អា​ស៊ា​ន​ប៉ា​រ៉ា​ហ្គេ​ម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ទីតាំង​នេះ ប្រសិនបើ​គ្មាន​ការ​ពន្យល់​ក៏​ប្រហែលជា​គ្មាន​អ្នកដឹង​នោះ​ដែរ ដោយ​អ្នកខ្លះ​ស្មាន​ត្រឹម​ថា គឺជា​រចនា​បថឱ្យ​​ទាក់ភ្នែក​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​អាស៊ី អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹង​ថា ប្រ​ព័ន្ធ​ភ្លើង​គប់​នេះ ត្រូវ​រៀប​ចំ​ក្រោយ​គេ ព្រោះ​ជា​កន្លែង​មួយ​ដ៏​សំខាន់​ដែល​ត្រូវ​ប្រើ​ប្រ​ព័ន្ធ​សុវត្ថិ​ភាព​ខ្ពស់ ដោយ​សារ ត្រូវ​ប្រើ​ហ្គា​ស​សម្រាប់​ដុត​។ ដូច្នេះ​ប្រ​ព័ន្ធ​ភ្លើង​គប់​នេះ​ត្រូវ​រៀប​ចំ​ឲ្យ​មាន​សុវត្ថិភាព​បំ​ផុត​។

យ៉ាងណាមិញ​កន្លែង​ដុត​ភ្លើង​គប់​នេះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​រួច​រាល់​នៅ​មុន​ដំ​ណា​ច់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ព្រោះ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ CAMSOC គ្រោងនឹង​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​វិ​មាន​កីឡ​ដ្ឋា​ន​នៃ​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​មរ​តក​តេ​ជោ នៅចុង​ខែ វិច្ឆិកា​។ ដូច្នេះ បន្ទាប់​ពីដំ​ឡើង​កន្លែង​ដុត​ភ្លើង​គប់​រួច​នឹង​ត្រូវ​រៀប​ចំ​ពិធី​សម្ពោធ​ពេញ​លេញ​ទាំង​អស់​តែ​ម្ដង​។ នេះ​ជា​កា​រ​បញ្ជាក់​បន្ថែម​របស់​លោក​ វ៉ា​ត់ ចំរើន​។ ​លោក​​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បាន​បន្ថែមថា «​ការរៀប​ចំប្រព័ន្ធ​ភ្លើង​គប់ គឺ​ដើម្បី បំ​ពេញ​លក្ខណៈ​នៃ​ដំ​ណើ​រ​ការរៀប​ចំ​ពិធី​បើក​-បិទ​ស៊ី​ហ្គេ​ម ក៏​ដូច​ជា អា​ស៊ា​ន​ប៉ា​រ៉ា​ហ្គេ​ម​របស់​យើង​។ យើង​ឃើញហើយ​ថា នៅ​ព​ហុ​កី​ឡ ដ្ឋា​ន​ជាតិ (​ស្ដា​ត​អូ​ឡាំ​ពិ​ក​) ក៏​មាន​កន្លែង​ដុត​ភ្លើង​គប់​ដែរ អ៊ីចឹង​វា​មាន​លំ​នាំ​របស់​វា​ឲ្យ​គ្រប់​លក្ខ​ខណ្ឌ​នៃ​ពិធី​បើក​-​បិទ​របស់​យើង​»​។

ពាក់ព័ន្ធ​នឹង​ដំណើរការ​ភ្លើង​គប់​នេះ ថ្នាក់ដឹកនាំ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ (CAMSOC) បាន​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់ និង​គិតគូរ​យ៉ាង​ល្អិតល្អន់​ជាក់​ស្ដែង​ភ្លើង​គប់ ដែល​គ្រោង​យក​មក​ដុត​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ដ្រ​នៅ​កម្ពុជា នឹង​ត្រូវ​រៀប​ចំ​ពិធី​សុំ ភ្លើង​អា​ទិ​ទេព (​កម្ដៅ​ព្រះ​អាទិត្យ​) នៅ​ប្រាសាទអង្គរ​វត្ត ដែល​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម ព្រះរា​ជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះម​ហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ។

ពិធី​សុំ​ភ្លើង​អាទិទេព​នេះ គ្រោង​រៀបចំ​នា​ខែកុម្ភៈ ឆ្នាំ​២០២៣​។ បន្ទាប់​មក​កម្ពុជា នឹង​រៀប​ចំ​ពិធីដង្ហែភ្លើង​គប់​នេះ ឆ្លង​កាត់ បណ្ដា​ប្រ ទេស​ទាំង​អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០២៣ មុន​ដង្ហែចូល​មក​កម្ពុជា​វិញ ហើយ​បន្ដ​ដង្ហែរ​តាម​បណ្ដា​ខេត្ត​ជុំ​វិញ​បឹង​ទន្លេ​សាប​រហូត ដល់​វិមាន​កី​ឡ​ដ្ឋា​ន​នៃ​ព​ហុ​កី​ឡ​ដ្ឋា​ន​ជាតិ​មរ​តក​តេ​ជោ ចំ​ពេល​ប្រា​រ​ព្ធ​ពិធី​បើក​ការ​ប្រ​កួត​កី​ឡា ស៊ី​ហ្គេ​ម​ជា​ផ្លូវ​ការ​នៅ​ល្ងាច ថ្ងៃ​ទី​៥ ខែ ឧសភា ឆ្នាំ​២០២៣ តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ