លោក Guus Hiddink គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបChelsea បានទទួលស្គាល់ថា Chelseaប្រហែលជាគ្មានឱកាសស្ថិតនៅចំណាត់ថ្នាក់ទី៤ក្នុងតារាងប្រឺមីញេលីកអង់គ្លេសដើម្បីបានលេងនៅយូហ្វាឆេមពានលីករដូវកាលក្រោយទេ បន្ទាប់ពីលេងស្មើ១-១ជាមួយក្លិបStoke Cityកាលពីយប់ថ្ងៃទី៥ មីនា ។
បច្ចុប្បន្ន Chelsea ស្ថិតនៅលំដាប់ទី១០ មាន៤០ពិន្ទុ គម្លាតពីក្លិបដែលទៅយូហ្វាឆេមពានលីក១០ពិន្ទុ ទើបចប់ការប្រកួតលោកGuus Hiddinkថ្លែងថា៖ «ជារឿងពិបាកដោយសារមានក្លិបជាច្រើនទៀតត្រូវប្រជែងយកតំណែងទៅលេងនៅយូហ្វាឆេមពានលីករដូវកាលក្រោយដែរ។ កាលពីខែធ្នូ ២០១៥ ក្លិបរបស់យើងស្ថិតក្នុងតំបន់គ្រោះថ្នាក់ និងបានរំកិលឡើងមកលំដាប់ពាក់កណ្ដាលតារាងគឺជារឿងប្រសើរមួយដែលធ្លាក់ទៅលេងយូហ្វាឆេមពានស៊ីបរបស់អង់គ្លេស ។ លើសពីនេះនៅក្នុងខែមីនា និងមេសាខាងមុខនេះ នឹងមានការប្រកួតឆេមពានលីក និងFA Cup ដែលជាឱកាសរបស់Chelsaក្នុងការដណ្ដើមពានជើងឯកទាំងពីរក្របខ័ណ្ឌនេះ ៕
ចែករំលែកព័តមាននេះ