ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេឃ​ខៀវ​អ៊ូ​រូ​ហ្គាយ​រីករាយ​ត្រឹម​ស្មើ​ជាមួយ​ម៉ិចស៊ីកូ ប​ន្សល់​ទុក​ឱ្យ​មាន់គកបា​រាំង​និង​ម្ចាស់ផ្ទះ​ស្រក់ទឹកភ្នែក​នៅ​ពូ​លA ឯ​ក្រិ​ច​និង​កូ​រ៉េ​ខាងត្បូង​ប្រជែង​យក​កៅអី​១​នៅ​វ​គ្គ​១៦​ក្រុម​ពូ​លB

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់ World Cup នៅរាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​៤​ប្រកួត​មក​ពី​ពូ​លA និង​ពូ​ល​B ។ នេះ​គឺជា​ការ​ប្រកួត​សំខាន់​ណាស់ ពីព្រោះ​វា​ជា​ការ​ប្រកួត​បញ្ចប់​តាម​ពូ​ល​។ នៅ ក្នុង​ពូ​លA ក្រុម​អ៊ូ​រូ​ហ្គា​យ ទំនងជា​ដឹក​ដៃ ម៉ិចស៊ីកូ ទៅ​វគ្គ​១៦​ក្រុម បន្សល់​ឱ្យ​ក្រុម​ម្ចាស់ ផ្ទះ និង​បារាំង​ស្រក់​ទឹកភ្នែក ។ ចំណែកឯ​នៅ ក្នុង​ពូ​ល​B វិញ ក្រុម​អា​ហ្ស​ង់​ទី​ន​ប្រកួត​ដោយអត់​បារម្ភ ខណៈ​ពេល​ដែល​ក្រុម​កូរ៉េ​ខាងត្បូងនិង​ក្រិ​ច​ប្រជែង​គ្នា​យក​តំណែង​លេខ​២ ទៅ វគ្គ​១៦​ក្រុម ។

ការ​ប្រកួត​បាល់ទាត់ World Cup នៅរាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​៤​ប្រកួត​មក​ពី​ពូ​លA និង​ពូ​ល​B ។ នេះ​គឺជា​ការ​ប្រកួត​សំខាន់​ណាស់ ពីព្រោះ​វា​ជា​ការ​ប្រកួត​បញ្ចប់​តាម​ពូ​ល​។ នៅ ក្នុង​ពូ​លA ក្រុម​អ៊ូ​រូ​ហ្គា​យ ទំនងជា​ដឹក​ដៃ ម៉ិចស៊ីកូ ទៅ​វគ្គ​១៦​ក្រុម បន្សល់​ឱ្យ​ក្រុម​ម្ចាស់ ផ្ទះ និង​បារាំង​ស្រក់​ទឹកភ្នែក ។ ចំណែកឯ​នៅ ក្នុង​ពូ​ល​B វិញ ក្រុម​អា​ហ្ស​ង់​ទី​ន​ប្រកួត​ដោយអត់​បារម្ភ ខណៈ​ពេល​ដែល​ក្រុម​កូរ៉េ​ខាងត្បូងនិង​ក្រិ​ច​ប្រជែង​គ្នា​យក​តំណែង​លេខ​២ ទៅ វគ្គ​១៦​ក្រុម ។

ពូ​លA
អ្នកលេងមួកម៉ិចស៊ីកូ​ V មេឃខៀវអ៊ូ​រូ​ហ្គា​យ

អ្នកលេងមួកម៉ិចស៊ីកូ ត្រូវការ​លទ្ធផល​ត្រឹម​ស្មើដើម្បីទម្លាក់​បារាំង ។ ម្យ៉ាងវិញទៀត​បើ​ក្រុម​របស់ គេ​ចាញ់​អ៊ូ​រូ​ហ្គា​យ ហើយ​បារាំង​ឈ្នះ​គូប្រកួត នោះ​ត្រូវ​គិត​ទៅ​លើ​គ្រាប់​បាល់​បញ្ចូល​ទី ព្រោះ​មាន​៤​ពិន្ទុ​ស្មើគ្នា ។ ចំណាត់ថ្នាក់​លេខ ១៧ របស់ FIFA ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ចំនួន​១៣​ដង ក៏​ប៉ុន្ដែ​ក្រុម​របស់​គេ​មិន​ធ្លាប់​ជាប់​ជើងឯកនោះ​ទេ ។ ប្រព័ន្ធ​លេង​របស់​ក្រុម​ម៉ិចស៊ីកូ​គឺ ៤-៣-១-២ ។ កីឡាករ​សំខាន់​ៗ​មាន​កីឡា ករ​ខ្សែការពារ Rafael Marquez បច្ចុប្បន្ន លេង​ឱ្យ​ក្លឹ​ប Barcelona កីឡាករ​ខ្សែប្រយុទ្ធ Franco បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប West Ham និង​កីឡាករ Blanco បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Chicago ។ ប្រកួត​ជំ​រុះ World Cup ម៉ិចស៊ីកូ ជាប់​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​អា​មេ​រិ​ក ជាមួយនឹង​ប្រវត្ដិ​១០​ប្រកួត​គឺ ៦-១-៣ ទាត់ បាល់​បាន​១៨​គ្រាប់ និង​របូត​វិញ​១២​គ្រាប់​។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ៣-០-២ ។ ៣ ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Holland ២-១ ក្រៅ​ផ្ទះ​, ស្មើ South Africa ១-១, បន្ទាប់ មក​ឈ្នះ France ២-០ ទឹកដី​កណ្ដាល ។

មេឃខៀវអ៊ូ​រូ​ហ្គា​យ រីករាយ​ត្រឹម​ស្មើ​ម៉ិចស៊ីកូ ហើយ បើ​ចាញ់​ក៏​ប្រហែលជា​បាន​ឡើង​ទៅ​វគ្គ​១៦ ក្រុម​ដែរ ដោយសា​គ្រាប់​បាល់​សំណល់​៣ គ្រាប់ ។ អ៊ូ​រូ​ហ្គា​យ ចំណាត់ថ្នាក់​លេខ​១៦ របស់ FIFA ។ ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដ មាននៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ចំនួន​១០​ដង ហើយ​ទទួល​បាន​ជើងឯក​ចំនួន​២ លើក គឺ​ក្នុង​ឆ្នាំ​១៩៣០ ក្រោយ​ពី​ផ្ដួល​អា​ហ្ស​ង់ ទី​ន ៤-១ ក្នុង​ទឹកដី និង​ឆ្នាំ​១៩៥០ ក្រោយ​ពី ផ្ដួល​ប្រេ​ស៊ី​ល ២-១ ។ ក្រៅពី​នេះ​ក្រុម​អ៊ូ​រូហ្គា​យ ធ្លាប់​ជាប់​ចំណាត់​លេខ​៤ ពីរ​លើក គឺ ក្នុង​ឆ្នាំ​១៩៥៤ និង​ឆ្នាំ​១៩៧០ ។ ប្រព័ន្ធ​លេង របស់​ក្រុម​នេះ​គឺ ៥-៣-២ ។ កីឡាករ សំខាន់​ៗ​ក្នុង​ក្រុម​អ៊ូ​រូ​ហ្គា​យ​រួម​មាន​កីឡាករ ខ្សែប្រយុទ្ធ Diego Forlan បច្ចុប្បន្ន​លេង​ឱ្យ ក្លឹ​ប Atletico កីឡាករ​ខ្សែការពារ Diego Lugano បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Fenerbahce របស់​ហុ​ល្លង់ ។ ជំ​រុះ World Cup ក្រុម​អ៊ូ​រូហ្គា​យ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៥ បន្ទាប់​ពី អា​ហ្ស​ង់​ទី​ន ។ ប្រវត្ដិ​១៨​ប្រកួត​គឺ ៦-៦-៦ ទាត់​បាល់​បាន​២៨​គ្រាប់ និង​របូត​វិញ​២០ គ្រាប់ ។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ៣-១-  ១ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Costa Rica ១-១ ជំ​រុះ World Cup ក្នុងផ្ទះ​, ស្មើ France ០-០ បើក​ឆាក​ដំបូង​, បន្ទាប់​មក ឈ្នះ South Africa ៣-០ ។

ជួប​គ្នា​៦​ប្រកួត​គឺ ៖

07-66 Uruguay 0-0 Mexico

07-95 Uruguay 1-1 Mexico

07-01 Mexico 2-1 Uruguay

07-04 Mexico 2-2 Uruguay

10-05 Mexico 3-1 Uruguay

07-07 Mexico 3-1 Uruguay

ទស្សនៈ​របស់ WDW
Mexico 1-1 Uruguay

 

មាន់គកបារាំង​ V យុវជនបៃតងអាហ្វ្រិក​ត្បូង

មាន់គកបារាំង ត្រូវការ​ឈ្នះ​ម្ចាស់ផ្ទះ​អាហ្វ្រិក​ខាងត្បូង​នៅ​ថ្ងៃនេះ ដោយ​គ្រាប់​បាល់​ច្រើន​គ្រាប់ ហើយ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​គូប្រកួត​រវាង ក្រុម​ម៉ិចស៊ីកូ និង​អ៊ូ​រូ​ហ្គា​យ​ទៀត ។ ប្រ​សិនម៉ិចស៊ីកូ ស្មើ​ជាមួយ​អ៊ូ​រូ​ហ្គា​យ នោះ​បារាំង​នឹង ធ្លាក់​ដោយ​ស្វ័យប្រវត្ដិ ។ ចំណាត់ថ្នាក់​លេខ​៧ របស់ FIFA ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ​ក្នុង ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ចំនួន​១២ ដង​។ ក្រុម​នេះ​ធ្លាប់​ជាប់​ជើងឯក​ម្ដង​ក្នុង​ឆ្នាំ ១៩៩៨, លេខ​២​ម្ដង​ក្នុង​ឆ្នាំ​២០០៦ និង​លេខ ៣​ពីរ​ដង ។ ប្រព័ន្ធ​លេង​របស់​ក្រុម​បារាំង​គឺ ៤-២-៣-១ ។ កីឡាករ​សំខាន់​ៗ​មាន​កីឡា ករ​ខ្សែប្រយុទ្ធ Thierry Henry បច្ចុប្បន្ន​លេង ឱ្យ​ក្លឹ​ប Barcelona និង​កីឡាករ​ខ្សែបំរើ​ឆ្នើម Franck Ribery បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Bayern។ ជំ​រុះ World Cup ទទួល​បាន ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​ស៊ែ​ប៊ី ។ ប្រវត្ដិ ១០​ប្រកួត​គឺ ៦-៣-១ ទាត់​បាល់​បាន​១៨ គ្រាប់ និង​របូត​វិញ​៩​គ្រាប់ ។ ៥​ប្រកួត​ចុង ក្រោយ​នេះ​គឺ ១-២-២ ។ ៣​ប្រកួត​ចុង ក្រោយ​គឺ​ឈ្នះ Costa Rica ២-១ ក្នុងផ្ទះ​, ស្មើ Uruguay ០-០ បើក​ឆាក​ដំបូង​, បន្ទាប់ មក​ចាញ់ Mexico ២-០ ទឹកដី​កណ្ដាល ។

យុវជនបៃតងអាហ្វ្រិក​ត្បូង ដូច​ជា​មិន​មាន​សង្ឃឹមទេ ព្រោះ​២​ប្រកួត​កន្លង​មក​គ្រាប់​បាល់​របូត ច្រើន​ជាងគេ ហើយ​ការ​ប្រកួត​នៅ​ថ្ងៃនេះ បារាំង​កំពុង​ត្រូវការ​ឈ្នះ​ដោយ​គ្រាប់​បាល់ ច្រើន​គ្រាប់​ផង ។ ចំណាត់ថ្នាក់​លេខ​៨៣ របស់ FIFA ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ​ក្នុង ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ត្រឹមតែ​២​ដង ប៉ុណ្ណោះ​។ កីឡាករ​សំខាន់​ៗ​ក្នុង​ក្រុម​អាហ្វ្រិក ខាងត្បូង គឺ​កីឡាករ​ខ្សែបំរើ Steven Pienaar បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Everton និង​កីឡាករ ខ្សែប្រយុទ្ធ Bernaard Parker បច្ចុប្បន្ន​លេង ឱ្យ​ក្លឹ​ប Twente (​ហុ​ល្លង់​) ។ ប្រព័ន្ធ​លេង របស់​ក្រុម​អាហ្វ្រិក​ខាងត្បូង​គឺ ៤-៤-២​។ ក្រុម​នេះ​មិន​បាន​ឆ្លងកាត់​ការ​ប្រកួត​ជំ​រុះ​ទេ ដោយសារ​គេ​ជា​ម្ចាស់ផ្ទះ ។ ទោះបីជា​យ៉ាង ណា​ក្ដី លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ៣-២-០ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Gute mala ៥-០, ស្មើ Mexico ១-១ បើក​ឆាកដំបូង​, បន្ទាប់​មក​ចាញ់​អ៊ូ​រូ​ហ្គា​យ ៣-០ ។
ជួប​គ្នា​៣​ប្រកួត​គឺ ៖

10-97 France 2-1 South Africa

06-98 France 3-0 South Africa

10-00 South Africa 0-0 France

ទស្សនៈ​របស់ WDW


France 1-1 South Africa

ពូ​ល​B
ពពកសអា​ហ្ស​ង់​ទី​ន​ V វិមានអាក្រូប៉ូលីសក្រិ​ច​

ពពកសអា​ហ្ស​ង់​ទី​ន មាន​កៅអី​មួយ​រួច​ស្រេច​នៅ វគ្គ​១៦​ក្រុម ដូច្នេះ​ការ​ប្រកួត​នៅ​ថ្ងៃនេះ​អត់សំខាន់​ទេ ហើយ​បើ​ក្រុម​របស់​គេ​ចង់​ទម្លាក់កូរ៉េ​ខាងត្បូង គេ​ត្រូវ​បើក​ឱ្យ​ក្រិ​ច​យកឈ្នះ​។ ចំណាត់ថ្នាក់​លេខ​៧ របស់ FIFA ក្រុម​នេះធ្លាប់​បាន​បង្ហាញ​វត្ដមាន​ក្នុង​ការ​ប្រកួត​បាល់ ទាត់ World Cup ចំនួន​១៤​ដង ។ ក្រុមអា​ហ្ស​ង់​ទី​ន ធ្លាប់​ជាប់​ជើងឯក​ចំនួន​២​ដង គឺ ក្នុង​ឆ្នាំ​១៩៧៨ ក្រោយ​ពី​ផ្ដួល Holland ៣-១, បន្ទាប់​មក​ឈ្នះ​ក្រុម​អា​ល្លឺ​ម៉​ង់ ៣-២ ក្នុង ឆ្នាំ​១៩៨៦ ។ ក្រៅពី​នេះ​ទៀត​ក្រុម​អា​ហ្ស​ង់ ទី​ន​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ពីរ​ដង គឺ​ក្នុង​ឆ្នាំ​១៩៣០ និង​១៩៩០ ។ កីឡាករ សំខាន់​ៗ​មាន​កីឡាករ​ខ្សែប្រយុទ្ធ Messi ប​ច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Barcelona កីឡាករ​ខ្សែ បំរើ Mascherano បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Liverpool និង​កីឡាករ​ខ្សែបំរើ Veron ប​ច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Estudiantes ។ កាលពី ប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤ ។ ប្រវត្ដិ​១៨​ប្រកួត​គឺ ៨-៤-៦ ទាត់​បាល់ បាន​២៣​គ្រាប់ និង​របូត​វិញ​២០​គ្រាប់ ។ ៥ ប្រកួត​ចុង​ក្រោយ​នេះ​ឈ្នះ​រហូត​គឺ ៥-០-០ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Germany ១-០ ក្រៅ​ផ្ទះ​, ឈ្នះ Nigeria ១-០, និង​ឈ្នះ Koreap Rep ៤-១ ទឹកដី​កណ្ដាល ។

វិមានអាក្រូប៉ូលីសក្រិ​ច ត្រូវការ​ឈ្នះ​អា​ហ្ស​ង់​ទី​ន ឬ​ត្រឹម​ស្មើ ហើយ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ក្រុម​កូរ៉េ​ខាងត្បូង​ទៀត ។ បើ​កូរ៉េ​ខាងត្បូង​លេង​ឈ្នះនី​ហ្សេ​រី​យ៉ា​នោះ​ក្រុម​ក្រិ​ចនឹង​ត្រូវ​ធ្លាក់ ក្នុង ករណី​ក្រិ​ច​ចាញ់ ឬ​ស្មើ​គូប្រកួត ។ ចំណាត់ថ្នាក់​លេខ​១២ របស់ FIFA ក្រុម​នេះ​ធ្លាប់​បានបង្ហាញ​វត្ដមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup តែ​ម្ដង​គត់​គឺ​ក្នុង​ឆ្នាំ​១៩៩៤​។ ប្រព័ន្ធ​លេង​របស់​ក្រុម​នេះ​គឺ​៤-៣-៣​។ កីឡាករ​សំខាន់​ៗ​មាន​កីឡាករ​ខ្សែការពារបច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Liverpool កីឡាករ​ខ្សែបំរើ Sotiris Ninis បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Panathinaikos និង​កីឡាករ​ខ្សែបំរើ Kara gounis បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Panathinai  kos ។ កាលពី​ប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​ស្វ៉ី​ស ។ ប្រវត្ដិ ១០​ប្រកួត​គឺ ៦-២-២ ទាត់​បាល់​បាន​២០ គ្រាប់ និង​របូត​វិញ​១០​គ្រាប់ ។ ៥​ប្រកួត​ចុង ក្រោយ​នេះ​គឺ​១-២-២ ។ ៣​ប្រកួត​ចុង ក្រោយ​គឺ​ចាញ់ Senegal ២-០, ចាញ់ Korea Rep ២-០, តែ​ឈ្នះ Nigeria ២-១ ។

ជួប​គ្នា​១​ប្រកួត​គឺ ៖
06-94 Argentina 4-0 Greece

ទស្សនៈ​របស់ WDW
Argentina 3-0 Greece

 

ឥន្ទ្រីបៃតងនី​ហ្សេ​រី​យ៉ា​ V បិសាចក្រហមអាស៊ីកូរ៉េ​ខាងត្បូង

ឥន្ទ្រីបៃតងនី​ហ្សេ​រី​យ៉ា មិន​ទាន់​អស់សង្ឃឹម​ទេបើ សិន​ឈ្នះ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃនេះ​ដោយ​គ្រាប់ បាល់​ច្រើន​គ្រាប់ ហើយ​ក្រុម​ក្រិ​ច​ចាញ់ អា​ហ្ស​ង់​ទី​ន តែ​ករណី​នេះ​ប្រហែលជា​ទៅ​មិនរួច​ទេ ។ ចំណាត់ថ្នាក់​លេខ​២០ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ក្នុង​ការ ប្រកួត​បាល់ទាត់ World Cup ចំនួន​៣​ដង​។ កីឡាករ​សំខាន់​ៗ​មាន​កីឡាករ​ខ្សែប្រយុទ្ធ Peter Obemwingie បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Lokomotiv Mos កីឡាករ​ខ្សែប្រយុទ្ធ Martins បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Wolfsburg និង​កីឡាករ​ខ្សែបំរើ Uche បច្ចុប្បន្ន​លេង​ឱ្យ ក្លឹ​ប Zaragoza ។ កាលពី​ប្រកួត​ជំ​រុះ​ក្នុង​ពូ​ល ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ ។ ប្រវត្ដិ​៦​ប្រកួត គឺ ៣-៣-០ ទាត់​បាល់​បាន​៩​គ្រាប់ និង​របូត វិញ​៤​គ្រាប់ ។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ១-៣-១ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Saudi Arabia ០-០, ចាញ់ Argentina ១-០, និង​ចាញ់ Greece ២-០ ថែម​ទៀត​ទឹកដីកណ្ដាល ។

បិសាចក្រហមអាស៊ីកូរ៉េ​ខាងត្បូង ដើម្បី​ឱ្យ​ប្រាកដ​ថា​មានកៅអី​មួយ​នៅ​វគ្គ​១៦​ក្រុម ការ​ប្រកួត​នៅ​ថ្ងៃ នេះ​គេ​ត្រូវ​តែ​យកឈ្នះ​នី​ហ្សេ​រី​យ៉ា​ឱ្យ​បានតែ បើ​ចាញ់​ត្រូវ​រង់ចាំ​មើល​លទ្ធផល​របស់​ក្រិ​ច​។ តាម​លក្ខណៈ​វិភាគ កូរ៉េ​ខាងត្បូង​ធ្លាប់​ឈ្នះក្រិ​ច ហើយ​ក្រិ​ច​ធ្លាប់​ឈ្នះ​នី​ហ្សេ​រី​យ៉ាដូច្នេះ កូរ៉េ​ខាងត្បូង​ទំនងជា​នឹង​ឈ្នះ​នី​ហ្សេ​រី​យ៉ា​។ ចំណាក់​ថ្នាក់​លេខ​៤៧ របស់ FIFA ក្រុម​នេះ ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ក្នុង​ការ​ប្រកួត​បាល់ ទាត់ World Cup ចំនួន​៧​ដង ។ ធ្លាប់​ទទួល បាន​ចំណាត់ថ្នាក់​លេខ​៤​ម្ដង​ក្នុង​ឆ្នាំ​២០០២​។ ប្រព័ន្ធ​លេង​របស់​ក្រុម​នេះ​គឺ ៤-៤-២​។ កីឡា ករ​សំខាន់​ៗ​មាន​កីឡាករ​ខ្សែបំរើ Park Ji-Sung បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Man Utd កីឡា ករ​ខ្សែប្រយុទ្ធ Park Chu-Young បច្ចុប្បន្ន លេង​ឱ្យ​ក្លឹ​ប Monaco និង​កីឡាករ​ខ្សែបំរើ Lee Chung-Yong បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Bolton​។ កាលពី​ប្រកួត​ជំ​រុះ​ទ្វីបអាស៊ី​ស្ថិត​នៅ ចំណាត់ថ្នាក់​លេខ​១ ។ ប្រវត្ដិ​៨​ប្រកួត​គឺ ៤-៤-០ ទាត់​បាល់​បាន​១២​គ្រាប់ និង​របូត​វិញ​៨ គ្រាប់ ។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ៣-០-២​។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Japan ២-០, ឈ្នះ Greece ២-០, តែ​ចាញ់ Argentina ៤-១ ទឹកដី​កណ្ដាល ។

(​ពុំ​មាន​ប្រវត្ដិ​ជួប​គ្នា​)
ទស្សនៈ​របស់ WDW
Nigeria 1-1 Korea Rep