ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩ ខែឆ្នាំនេះនាំចេញកសិផលបានជិត ៣,៥ ពាន់លានដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ៩ ខែ ឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសបានសរុបចំនួន ៥,៩៣ លានតោន…

រាជធានីភ្នំពេញ ៖ រយៈពេល ៩ ខែ ឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសបានសរុបចំនួន ៥,៩៣ លានតោន មានការកើនឡើងចំនួនជាង ២,៧ លានតោន ស្មើនឹង ៨៨,៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៣,១៤ លានតោនប៉ុណ្ណោះ គិតជាទឹកប្រាក់នាំចេញសរុបរយៈពេល៩ខែនេះ មានជិត ៣,៥ ពាន់លានដុល្លារអាមេរិក ។ 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញកសិផលសំខាន់ៗទៅកាន់ទិសដៅ ៦៨ ប្រទេស រួមមាន ៖ ការនាំចេញអង្ករមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧ ភាគរយ) បើធៀបនឹងបរិមាណនាំចេញក្នុង រយៈពេល ៩ ខែឆ្នាំ ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន ។ 

ក្រៅពីស្រូវ-អង្ករ ការនាំចេញកសិផលផ្សេងៗទៀតមានចំនួន ៣ ៨៩៤ ៤៨៥ តោន កើនឡើងចំនួន ១ ២៣៥ ៥៦៨ តោន ស្មើនឹង ៤៦,៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានចំនួនជាង ២ ៦៥៨ ៩១៦ តោន ក្នុងនោះរួមមាន ៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣០៨ ៩៤៣ តោន , ដំឡូងមីស្រស់មានចំនួន ៥៧៥ ៩២០ តោន, ម៉្សៅដំឡូងមីមានចំនួន ២២ ៣៩៦ តោន , កាកសំណល់ដំឡូងមីមានចំនួន ៦ ០៥១ តោន , គ្រាប់ ស្វាយចន្ទីមានចំនួន ៨៩២ ៥៣៥តោន , គ្រាប់ពោតមានចំនួន ១៥៤ ៤៥៩ តោន , គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៣០ តោន , គ្រាប់សណ្តែក សៀងមានចំនួន ២៧ ៩៦០ តោន , ផ្លែចេកស្រស់មានចំនួន ៣៤៣ ៨១២ តោន , ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨ តោន , ផ្លែស្វាយស្រស់មានចំនួន ១៧២ ៨៤៦តោន , ដំណាប់ស្វាយមានចំនួនជាង ១៤ ៤៦១ តោន , ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ១៣០ តោន , ដូងប្រេងមានចំនួនជាង ៤៥ ៧៩៦តោន , ម្រេចមានចំនួនជាង ២៧ ៣១៦ តោន , ថ្នាំជក់មានចំនួន ២ ៥១៤ តោន , បន្លែចម្រុះមានចំនួនជាង ៧៧ តោន , ម្ទេសក្រៀមមានចំនួន ១ ៧៤០ តោន , និងផលិតផលចំនួន ៧៤ មុខ ផ្សេងទៀតមានចំនួនជាង ១៥២ ៩៤៦ តោន ។

លោករដ្ឋមន្រ្តីក្រសួងសកិកម្មបញ្ជាក់ថា តាមការប៉ាន់ស្មានតម្លៃនាំចេញកសិផលទំាងនោះ តាមឯកតាតម្លៃផ្អែកតាមវិក្កយ បត្ររបស់អ្នកនាំចេញ មានចំនួនជាង ៣ ៤៨៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួនជាង ៣៤៩ លានដុល្លារអាមេរិក  ស្រូវមានចំនួនជាង ៤២៨ លានដុល្លារអាមេរិក និងកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ២ ៧១០ លាន ដុល្លារអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ