ស្លាប់មនុស្សម្នាក់ និងងាប់ក្របី១ក្បាល នៅលើផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨នាទីយប់ថ្ងៃទី៥ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥/២០៦
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨នាទីយប់ថ្ងៃទី៥ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥/២០៦
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨នាទីយប់ថ្ងៃទី៥ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥/២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។
គ្រោះថ្នាក់ដែលកើតឡើងខាងលើនេះ រវាងម៉ូតូពណ៌ខ្មៅ មួយគ្រឿង បើកបរដោយ ឈ្មោះ ប៊ុន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជាកសិករ មានទីលំនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បុកក្របីដើរឆ្លងថ្នល់មួយក្បាល រួចក៏រេចង្កូតទៅប៉ះរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកទិសដៅស្របគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង និងងាប់សត្វក្របី១ក្បាល ៕
ចែករំលែកព័តមាននេះ