រាជធានីភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបរក្នុងល្បឿយ៉ាងលឿនវ៉ាគេវ៉ាឯងជ្រុលចង្កូតទៅផ្លូវម្ខាងទៀតបុកម៉ូតូមួយគ្រឿងជិះឌុបគ្នា២នាក់បងប្អូនបណ្តាលឱ្យបងប្រុសជាអ្នកឌុបខ្ទាតចូលក្រោមកងខាងក្រោយរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្អូនប្រុសខ្ទាតចេញក្រៅរងរបួសស្រាល កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៥ មីនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តជោកមង្គល ហៅវត្តព្រែកភ្នៅ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សពជនរងគ្រោះឈ្មោះ កុក ហាក់ថាន់ អាយុ២៥ឆ្នាំ មុខរបរដេរស្បែកជើង និងប្អូនប្រុសរងរបួសស្រាលឈ្មោះ កុក ហាក់ហៀង អាយុ២០ឆ្នាំ ជាងពិដាន ជាជនជាតិវៀតណាម ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើត មានទីលំនៅភូមិសង្កាត់កើតហេតុ ជិះម៉ូតូម៉ាកវ៉េវចិន ពណ៌ខ្មៅ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយខៀវ ជារថយន្តរបស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរភ្នំពេញ-ហូជីម៉ិញ ឃាត់ខ្លូនព្រូរថយន្តបានម្នាក់ឈ្មោះ នួន ផានិត ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លាំងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕
ចែករំលែកព័តមាននេះ