ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ Ronaldo មិន​ចង់ឱ្យ​កូន​រៀប​ការ​ជាមួយ​នាង Georgina ព្រោះ​រឿង​មួយ

2 អាទិត្យ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ លោកស្រី Dolores Aveiro ម្តាយ​កីឡាករ Cristiano Ronaldo មិន​ចង់ឱ្យ​កូនប្រុស​រៀប​ការ​ជាមួយ​មិត្ត​ស្រី​គឺ​នាង

ព័រ​ទុ​យ​ហ្គា​ល់ ៖ លោកស្រី Dolores Aveiro ម្តាយ​កីឡាករ Cristiano Ronaldo មិន​ចង់ឱ្យ​កូនប្រុស​រៀប​ការ​ជាមួយ​មិត្ត​ស្រី​គឺ​នាង Georgina Rodriguez នោះ​ទេ​។ ព្រោះ​គាត់​យល់​ថា តារា​ម៉ូ​ដែល​ដើម​កំណើត​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ហាក់​ត្រូវការ​ប្រាក់​របស់​កូនប្រុស​គាត់​។

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​គេ​ជឿជាក់​ថា កំពុង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​និង​ជីវិត​ស្នេហា​ជាមួយ​នាង Georgina​។ ហើយ​តាម​ដំណឹង​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា Georgina កំពុង​រង់ចាំ​សំណើសុំ​រៀប​ការ​ពី Ronaldo​។ ប៉ុន្តែ​ខាង​គ្រួសារ​របស់​ខ្សែប្រយុទ្ធ Manchester United វ័យ​៣៦​ឆ្នាំ​រូប​នេះ គឺជា​ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ពិធី​មង្គលការ​ដ៏​មាន​សក្តានុពល​មួយ​នេះ​។

ប្រភព​ជិត​ស្និទ្ធ​នឹង Rolando ផ្ទាល់​បាន​អះអាង​ថា ម្តាយ និង​បងប្អូន​របស់ Rolando មិន​ចង់ឱ្យ​អ្នក​ទាំង​២​រៀប​ការ​នោះ​ទេ ដោយ​ពួក​គេ​យល់​ឃើញ​ថា Georgina ហាក់​ទាញ​ប្រយោជន៍​ពី​ប្រាក់​របស់ Rolando​។

ទោះ​យ៉ាងណា លោកស្រី Dolores Aveiro កាលពី​ពេល​ថ្មី​ៗ​នេះ បាន​និយាយ​ថា គាត់​កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ Georgina ហើយ​គាត់​ក៏​ពេញចិត្ត​ចំពោះ​ការ​គាំទ្រ​ដែល​នាង​ផ្តល់​ឱ្យ​កូនប្រុស​កន្លង​មក​ផង​ដែរ​។ ដូច្នេះ​មាន​តែ​ពេលវេលា​ប៉ុណ្ណោះ ដែល​អាច​បញ្ជាក់​អំពី​រឿង​ទាំងអស់​បាន​៕ (​ដកស្រង់​ចេញពី Marca)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture