ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បារម្ភ​រឿង​រលួយ​មើមដំឡូង​មី​នៅ​ក្នុង​ចំការ ខណៈ​​ភ្លៀង​ធ្លាក់​​​រាល់ថ្ងៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​បរ​ថ្មី ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា និង​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កំពុង​នាំ​គ្នា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​បរ​ថ្មី ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា និង​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កំពុង​នាំ​គ្នា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​មើមដំឡូង​មី​នៅ​ក្នុង​ចំការ​របស់​ខ្លួន ដោយសារ​តែ​មេឃ​បង្អុរ​ភ្លៀង​រាល់ថ្ងៃ ធ្វើ​ឱ្យ​រង​ការ​រលួយ​អស់​មួយ​ចំនួន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ម៉ៅ អាយុ​៥៥​ឆ្នាំ ដាំដំឡូង​មី​៤​ហិ​កតា រស់នៅ​ភូមិបរ​តាំង​ស៊ូ និង​ស្ត្រី​ម្នាក់​ឈ្មោះ សាន សុខា អាយុ​៥៧​ឆ្នាំ ដាំដំឡូង​មី​៣​ហិ​កតា រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ដំឡូង​មី​របស់​ពួក​គាត់ បាន​ចាប់ផ្តើម​ដាំ​តាំងពី​ដើមខែ​មីនា ឆ្នាំ​២០២១ ហើយ​រហូត​មក​ដល់​ពេល​នេះ បាន​ដុះ​លូតលាស់​យ៉ាង​ល្អ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយ​បា​ម្ភ​នោះ ដោយសារ​តែ​ទឹកភ្លៀង​ជោកជាំ​ខ្លាំង​ពេក បណ្តាល​ឱ្យ​មើមដំឡូង​មី​ត្រង់​កន្លែង​ដី​ទំនាប​មួយ​ចំនួន កំពុង​តែ​រលួយ​ជា​បណ្តើរ​ៗ​ហើយ​។

ប្រភព​បន្ត​ទៀត​ថា បើសិនជា​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​បែប​នេះ​ទៀត ទោះបីជា​នៅ​កន្លែង​ដី​ខ្ពស់​ក៏​អាច​នឹង​រង​ការ​រលួយ​ដែរ ព្រោះ​ដី​ក្នុង​ចំការ​សើម​ជា​រៀងរាល់ថ្ងៃ អស់​រយ​:​ពេល​ជិត​១​ខែ​មក​ហើយ ។ លើស​ពី​នេះ នៅ​ក្នុង​ដីចម្ការ​ផ្សេង​ទៀត​របស់​ពួក​គាត់ ក៏​បាន​ដាំពោត​ក្រហម ដោយ​កន្លែង​ខ្លះ​រង​ការ​ជ្រួ​ច​ទឹក បណ្តាល​ឱ្យ​ស្លឹក​ពណ៌​ក្រហម លុះ​កន្លែង​ដី​ខ្ពស់ គឺ​ដុះ​លូតលាស់​យ៉ាង​ល្អ ។ មើលទៅ​ទាំង​ដំឡូង​មី និង​ដំណាំ​ពោតក្រហម គឺ​មិន​ទទួល​បាន​ផល​ផ្លែ​ពេញលេញ​ដូច​ឆ្នាំ​មុន​នោះ​ទេ ព្រោះ​ភ្លៀង​រាល់ថ្ងៃ​ខ្លាំង​ពេក ។

ទោះបីជា​បាន​ផល​តិច​ជាង​ឆ្នាំ​មុន តែ​បើសិនជា​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់ មិន​មានការ​ធ្លាក់​ចុះ គាត់​អាច​ប្រមូល​ផល​លក់ដូរ​ឱ្យ​ឈ្មួញ សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​គេ មិន​បារម្ភ​ចំពោះ​ជីវភាព​ខ្វះខាត​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត បើសិនជា​នៅ​ថ្ងៃ​ប្រមូល​ផល​តម្លៃ​ទាប គ្រួសារ​គាត់​នឹង​កាន់តែ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ឡើង​ៗ មិន​ងាយ​សង​គេ​រួច​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ