ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ ​BREXIT​ ពី​ពេល​នេះ​ទៅ​ ចេញចូល​អង់គ្លេស​ត្រូវ​មាន​លិខិតឆ្លងដែន

2 ខែ មុន

ការ​ប្រើ​អត្តសញ្ញាណប័ណ្ណ​នឹង​លែង​គ្រប់ គ្រាន់​ទៀត​ហើយ ដោយ​ចាប់ពី​ថ្ងៃ​ទី​១​តុលា​ទៅ លិខិតឆ្លងដែន​ត្រូវ​ប្រើ​ជា​ការ​ចាំបាច់ ដើម្បី​ចេញចូល​ប្រទេស​អង់គ្លេស សម្រាប់​ពលរដ្ឋ

ប្រទេស​អង់គ្លេស ៖ ការ​ប្រើ​អត្តសញ្ញាណប័ណ្ណ​នឹង​លែង​គ្រប់ គ្រាន់​ទៀត​ហើយ ដោយ​ចាប់ពី​ថ្ងៃ​ទី​១​តុលា​ទៅ លិខិតឆ្លងដែន​ត្រូវ​ប្រើ​ជា​ការ​ចាំបាច់ ដើម្បី​ចេញចូល​ប្រទេស​អង់គ្លេស សម្រាប់​ពលរដ្ឋ​អឺរ៉ុប​ឬ​ស្វ៊ី​ស​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​អង់គ្លេស​អះអាង​ថា ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​អាច​រារាំង​ពួក​បន​ឧក្រិដ្ឋ​ដែល​មានការ​រៀបចំ និង​មនុស្ស​ដទៃ​ៗ​ទៀត ដែល​រំលោភ​បំពាន​ប្រព័ន្ធ​ចេញចូល ព្រោះ​អត្តសញ្ញាណប័ណ្ណ​តែ​មួយ​មុខ ជា​ឯកសារ មិន​មាន​សន្តិសុខ​គ្រប់គ្រាន់​ទេ​។

Picture

តាម​ទិន្នន័យ​នានា​ថា ៤៨%​នៃ​ឯកសារ​ក្លែងក្លាយ​ចាប់​បាន ក្នុង​ឆ្នាំ​២០២០​នៅ​ព្រំដែន​អង់គ្លេស គឹ​ជា​អត្តសញ្ញាណប័ណ្ណ​អឺរ៉ុប​ឬ​ស្វ៊ី​ស​។ ឯកសារ​ទាំងនោះ ពិតជា​ងាយ​បន្លំ​ជាង​លិខិតឆ្លងដែន​។ ក្រសួង​នោះ​បន្ត​ថា​យើង​ត្រូវ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នានា ដែល​ស្វែងរក​ចូល​ដោយ​ខុសច្បាប់ មក​ក្នុង​ប្រទេស​យើង​ដោយ​ប្រើ​បណ្ដា​ឯកសារ​ក្លែងក្លាយ​។ ដោយ​បញ្ចប់​ការ​ប្រើ​ត្រឹម​អត្តសញ្ញាណប័ណ្ណ​ដែល​មិន​មាន​សន្តិសុខ យើង​នឹង​ពង្រឹង​ព្រំដែន​របស់​យើង និង​ឆ្លើយ​តប​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន ដែល​ចង់​ឲ្យ​មានការ​ត្រួតពិនិត្យ​ឡើង​វិញ​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​យើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo