ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលគគីរ ធ្វើការឃាត់ខ្លួនបន្ទាប់ពីយុវជនរូបនោះយកកាំបិតកាប់ទៅលើបុរសម្នាក់ទៀតចំនួន៣កាំបិត កាលពីវេលាម៉ោង១២ រសៀលថ្ងៃទី០៤ ខែមីនា នៅចំណុចផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ដើម្បីដោះស្រាយគំនុំចាស់ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបញ្ជូលបទចម្រៀងទូរស័ព្ទ មានទីលំនៅភូមិពោធិញាណ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ បូ វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបញ្ជូលបទចម្រៀងដូចគ្នា មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ បានរងរបួសចំនួន៣ មួយកាំបិតចំខ្នងនិង២កាំបិតទៀតចំដៃស្តាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យធ្លាប់មានគំនុំជាមួយគ្មាពីមុនមក ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថាផ្តើមចេញពីរឿងអ្វីនោះទេ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ