ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហា​យ​លែ​ន​ឌ័​រ ចង.កំហឹង​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​បុក​ក្រឡាប់​ផ្ងារជើង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ជាមួយនឹង​ម៉ូតូ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​រង​របួសធ្ងន់

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ជាមួយនឹង​ម៉ូតូ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ជា​ប្រាំ​ខាង​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​AF- 3967​បើកបរ​ពី​ទិស​ខាងជើង​មក​ត្បូង​លឿន​ល្មម​លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​ប្រាំ ក៏​មាន​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​រ៉ឺ​ម៉ក​ពី​ទិស​ខាងត្បូង​មក​ជើង​បណ្តាល​ឲ្យ​រថយន្ត​ហា​យ​លែ​ន​ឌ័​របុក​ពេញទំហឹង​ចំ​កណ្តាល​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ខ្ទាត​ស្ត្រី​រង​គ្រោះ​ចេញពី​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​ត្រូវ​អ្នក​ជិតខាង​ឌុ​ប​តាម​ម៉ូតូ​យក​ទៅ​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា​ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ក សា​ខន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​អ្នកបើកបរ​រ៉ឺ​មក​មុខរបរ​លក់​ផ្លើ​ឈើ​មាន​ទីលំនៅ​ភូមិ​រោង​បន្លែ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង រីឯ​អ្នកបើកបរ​រថយន្ត​មានឈ្មោះ វ​ណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង មុខរបរ​រត់​តាក់ស៊ី​។​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​មក​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង រួច​សម្របសម្រួល​ដោះស្រាយ​គ្នា​ដោយ​ភាគី​រថយន្ត​បាន​យល់ព្រម​សងការ​ខូចខាត​និង​ជួសជុល​ម៉ូតូ​រ៉ឺ​ម៉ក​និង​ចេញថ្លៃ​ព្យាបាល​ឲ្យ​ជន​រង​គ្រោះ​។​រីឯ​រថយន្ត​បែក​ចង្កៀង​ខាងឆ្វេង​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ជួសជុល​វិញ​។​