ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ភូមិ​ម្នាក់ចូល​ម៉ាស្សា​មិន​ទាន់​បាន​ប៉ុន្មាន​​នាទី​ផង ស្រាប់តែ​ដាច់​ខ្យល់​ភ្លាម​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ ប្រជា​ការពារ​ភូមិម្នាក់​ចូល​ម៉ាស្សា​មិន​ទាន់​បាន​ម៉ាស្សា​ផង ​ស្រាប់តែ​ដាច់ខ្យល់​ស្លា.ប់​នៅ​ក្នុង​ហាង​ម៉ាស្សាមួយ​កន្លែង​យីហោ«7777» ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ជាខ្លាំង ហើយពេល​នោះ​ត្រូវ​សមត្ថកិច្ច​និងមាន​ក្រុម​គ្រូពេទ្យចុះមក​ពិនិត្យ​ដល់​កន្លែង​កើតហេតុ រួចធ្វើ​ការពិនិត្យ​តេស្តសំកណាក​រកកូ​វី​ដ​-១៩ភ្លាមៗដែរ ។ ហើយជាលទ្ធផល គឺជនរងគ្រោះក៏បាន​រកឃើញមាន​វិជ្ជមាន​កូវីដ​១៩….


ខេត្តសៀមរាប ៖​ ប្រជា​ការពារ​ភូមិម្នាក់​ចូល​ម៉ាស្សា​មិន​ទាន់​បាន​ម៉ាស្សា​ផង ​ស្រាប់តែ​ដាច់ខ្យល់​ស្លា.ប់​នៅ​ក្នុង​ហាង​ម៉ាស្សាមួយ​កន្លែង​យីហោ«7777» ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ជាខ្លាំង ហើយពេល​នោះ​ត្រូវ​សមត្ថកិច្ច​និងមាន​ក្រុម​គ្រូពេទ្យចុះមក​ពិនិត្យ​ដល់​កន្លែង​កើតហេតុ រួចធ្វើ​ការពិនិត្យ​តេស្តសំកណាក​រកកូ​វី​ដ​-១៩ភ្លាមៗដែរ ។ ហើយជាលទ្ធផល គឺជនរងគ្រោះក៏បាន​រកឃើញមាន​វិជ្ជមាន​កូវីដ​១៩. ​ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​១៦​​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​កញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ។

ជន​រង​គ្រោះមានឈ្មោះ នៅ ណាត ​អាយុ​៦០​ឆ្នាំ ជាប្រជា​ការពារ​ភូមិ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

បើ​តាម​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល័យ​ជំនាញ​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​តុលា​នេះ​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រហែល២​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា ឆ្នាំ​២០២១ ជន​រង​គ្រោះ បាន​ចូល​កន្លែង​ម៉ាស្សា ហើយ​អង្គុយ​និយាយ​លេង​ជាមួយ​អ្នក​ម៉ាស្សា​ឈ្មោះ ម៉ៅ កែវ ភេទ​ស្រី ​អាយុ៣១​ឆ្នាំ មិន​ទាន់​បាន​ម៉ាស្សា​ផង​ក៏​ដកដង្ហើមថប់​ៗ ហើយ​ក៏​រឹងខ្លួនឡើង បបូរមាត់ឡើង​ព៌​ណ​ស្វាយ ស្រាប់តែ មួយសន្ទុះ​ដាច់ដង្ហើមស្លា.ប់​តែ​ម្ដង​ទៅ​ ។

បើ​តាម​កា​រឱ្យ​ដឹងពីឈ្មោះ​តាន់ តុង​ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កូនប្រសារ បាន​និយាយ​ថា ឪពុកក្មេក​របស់​ខ្លួន​ធ្លាប់​មាន​ជំងឺ លើស​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ​ផង​ ។

ប្រភព​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល (​វិជ្ជមាន​) ។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​បូជា​នៅ​ឈាប​ន ដ្ឋា​ន វត្ត​អរញ្ញ​រង្សី (​ហៅ វត្ត​ល្អក់​) ស្ថិត​នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ៕

អត្ថបទសរសេរ ដោយ