ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​​តូច​ម្នាក់​ដែល​ត្រូវ​ពស់​ចឹក​រួច​ផុត​ពី​គ្រោះថ្នាក់ ក្រោយ​គ្រូពេទ្យ​ជួយ​សង្គ្រោះ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក ហើយ​ក៏​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រហូត​មក​ដល់​ពេល​នេះ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា រួច​ផុត​ពី​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក ហើយ​ក៏​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រហូត​មក​ដល់​ពេល​នេះ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា រួច​ផុត​ពី​ការ​បាត់​បង់ជីវិត​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​ដែល​ត្រូវ​ពស់​ចឹក​ខាងលើ​នេះ មានឈ្មោះ សេន លី​ដែ​ត ភេទ​ប្រុស អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​គោក​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​នៅ​វេលា​ម៉ោង​០៦​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩​ខែកញ្ញា ឆ្នាំ​២០២១ កុមា​រា​ឈ្មោះ សេន លី​ដែ​ត បាន​ដើរទៅ​ងូតទឹក​ពាង​នៅ​ចំហៀង​ផ្ទះ ហើយ​ខណៈ​ពេល​កំពុង​ដើរទៅ​នោះ ក្មេង​ប្រុស​រង​គ្រោះ​មិន​បានជា​មើល​ក៏​ជាន់​ត្រូវ​ចំ​សត្វ​ពស់​ស្រកា​ចាស់​ចឹក​ត្រូវ​ចំ​ជើង​ខាងឆ្វេង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ក្រុង​សិរី​សោភ័ណ ហើយ​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​ចាក់​វ៉ាក់សាំង​ទាន់​ពេល​។ បច្ចុប្បន្ន​ក្មេង​ប្រុស​រង​គ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែ​ក្រុង​សិរី​សោភ័ណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ