ខេត្តកណ្តាល ៖ រថយន្តវីហ្គោបើកបោះពួយយ៉ាងលឿនជ្រុលចង្កូចទៅបុករ៉ឺម៉កដឹកជ្រូកពីក្រោយពេញទំហឹងក្រឡាប់ធ្លាក់ពីលើថ្នល់ជាតិលេខ១ ទាំងរថយន្តនិងរ៉ឺម៉កបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងនិង២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៤ មីនា នៅលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ជនរងគ្រោះដែលកធ្វើដំណើរតាមរ៉ឺម៉កមានគ្នា២នាក់ ម្នាក់ ឈ្មោះ ខាន់ ឆិល ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកទិញជ្រូក មានទីលំនៅភូមិកោះតេជោ ឃុំសំរោងធំ ស្រុកកៀនស្វាយ ជាអ្នកបើករ៉ឺម៉ក (ស្លាប់) និងម្នាក់ទៀត ឈ្មោះ នង ម៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ រួមដំណើរជាមួយរ៉ឺម៉ក មានទីលំនៅជាមួយគ្នា (របួសស្រាល) ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពគគីរធំ ។ ចំណែករថយន្តបង្កម៉ាកវីហ្គោ ពណ៌ខ្មៅ មួយគ្រឿង បើកបរដោយជនជាតិចិនឈ្មោះ អេមេរិក អីងយី ភេទប្រុស អាយុ៤៧ឆ្នាំ (របួសស្រាល) ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ