រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តកុងតឺន័ររបូតគន្លឹះធ្លាក់ទូកុងតឺន័រប្រវែងជាង១០ម៉ែត្រសង្កត់ផ្ទះប្រជាពលរដ្ឋ៣ល្វែងគួរឱ្យញាក់សាច់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ មីនា ២០១៦ នេះ នៅតាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ករបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែរបូតគន្លឺះធ្លាក់ទូកុងតឺន័រសង្កត់ផ្ទះប្រជាពលរដ្ឋ៣ល្វែង តែសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់មិនបណ្តាលឱ្យមនុស្សស្លាប់និងរបួសនោះទេ ប៉ុន្តែទូកុងតឺន័រទៅប៉ះបង្គោលខ្សែភ្លើងបណ្តាលឱ្យដាច់ខ្សែភ្លើងនិងទុស្សេឆេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេលវេលា ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ