រាជធានីភ្នំពេញ ៖ លោក ចន ណារិទ្ធ ម្ចាស់អាខោនហ្វេសប៊ុក Narith Khmer កាលពីរសៀលថ្ងៃទី០២ មីនា ២០១៦ បាននាំយកអំណោយជាថវិការបស់លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទៅជូនលោក វ៉ា វឌ្ឍនៈ អ្នកគ្រប់គ្រងព័ត៌មានគេហទំព័រវេបសាយ និងហ្វេសប៊ុកកោះសន្តិភាព ដែលរងគ្រោះថ្នាក់ចររាចរណ៍កាលពីយប់ថ្ងៃទី២៤ កុម្ភៈ កន្លងមក ហើយពេលនេះ កំពុងសំរាកព្យាបាលរបួសនៅផ្ទះក្នុងខណ្ឌពោធិ៍សែនជ័យ ។
អំណោយដែលត្រូវបានផ្តល់ជូនលោក វ៉ា វឌ្ឍនៈ នោះមាន លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាចំនួន១០០ដុល្លារ និងលោក ចន ណារិទ្ធ ម្ចាស់ហ្វេសប៊ុក Narith Khmer ឧបត្ថម្ភថវិកាចំនួន២០ដុល្លាផងដែរ ។
បន្ទាប់ពីបានទទួលថវិកាលោក វ៉ា វឌ្ឍនៈ មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក ចន ណារិទ្ធ ព្រមទាំងសប្បុរសជននានា ដែលមានក្តីអាណិតអាសូរដល់រូបលោកដែលកំពុងជួបការលំបាកក្នុងពេលនេះ ៕
ចែករំលែកព័តមាននេះ