ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យបារម្ភណាស់ ! រកឃើញកូវីដឆ្លងថ្មីហក់ឡើងជិត ១ ពាន់នាក់ និងស្លា.ប់១៧នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​អំពី​ការ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ម្សិលមិញ មាន​ចំនួន​ហក់​ឡើង​ជិត ១ ពាន់​ករណី ក្នុង​ថ្ងៃ ខណៈ​ការ​ស្លាប់​ថ្មី​នៅ​មាន​ចំនួន​ខ្ពស់​ជិត ២០…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​អំពី​ការ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ម្សិលមិញ មាន​ចំនួន​ហក់​ឡើង​ជិត ១ ពាន់​ករណី ក្នុង​ថ្ងៃ ខណៈ​ការ​ស្លាប់​ថ្មី​នៅ​មាន​ចំនួន​ខ្ពស់​ជិត ២០ នាក់​ដដែល ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ​២០២១ ថា កាលពី​ម្សិលមិញ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី ៩៧៨​នាក់ (​ក្នុង​នោះ​ភាគច្រើន​លើសលប់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ខណៈ​ករណី​នាំ​ចូល​កម្ពុជា​មាន​ត្រឹមតែ ៨១​នាក់​) ករណី​ជា​សះស្បើយ​ចំនួន ៦០៥​នាក់ និង​ស្លាប់​ថ្មី​ចំនួន ១៧​នាក់ បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ថា រយៈពេល ៧ថ្ងៃ​ចុង​ក្រោយ​នេះ កម្ពុជា​មាន​អត្រា​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​កើនឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​វត្តមាន​វីរុស​បំប្លែង​ថ្មី​ដែល​តា ក៏​កំពុង​រាតត្បាត​យ៉ាង​សកម្ម​ផង​ដែរ ។ ត្រឹម​រយៈពេល ៧ថ្ងៃនេះ ការ​ឆ្លង​ប្រចាំ​ថ្ងៃ​សុទ្ធតែ​ជាង ៨០០​ក្រាស់ ហើយ​ថ្ងៃ​ទី ២៩ ខែកញ្ញា ម្សិលមិញ ក៏​ហក់​ឡើង​ជិត ១ ពាន​នាក់ ក្នុង​មួយ​ថ្ងៃ ។

គិត​មក​ដល់​បច្ចុប្បន្ន អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​នៅ​កម្ពុជា​បាន​ឡើង​ដល់ ១១២ ៦៥១​នាក់ អ្នកជា​សះស្បើយ​សរុប ១០២ ៨២៧​នាក់ និង អ្នក​ស្លាប់​សរុប ២៣១៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ